វាយប្អូនប្រុសរហូតដល់ស្លាប់ក្នុងថ្លុកឈាម សង្ស័យជំងឺសរសៃប្រសាទធ្វើទុក្ខ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានធ្វើសកម្មភាពយកដែកវាយសំពងក្បាលបុរសម្នាក់ ទៀតរហូតដល់ស្លាប់ ដែលករណី គេសង្ស័យថាជាករណីជំងឺសរសៃប្រសាទធ្វើទុក្ខ លែងដឹងខុសត្រូវ ស្គាល់បុណ្យ ស្គាល់បាប ពីព្រោះជនសង្ស័យ និងជនរងគ្រោះ គឺត្រូវជាបងប្អូនបង្កើតនឹងគ្នា ។

ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ លុះព្រឹកថ្ងៃទី១៣ ខែកក្កដា ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅភូមិចាន់គីរី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ប្រភពព័ត៌មានថា ជនសង្ស័យជាបងប្រុស មានជំងឺសរសៃប្រសាទ ឈ្មោះ ឡុង សំអឿន អាយុ៤២ឆ្នាំ រស់នៅកន្លែងកើតហេតុ ខាងលើនេះ រីឯប្អូនប្រុសបង្កើតរងគ្រោះ ស្លាប់នោះ មានឈ្មោះ ឡុង សំអូន អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលការពារព្រំដែនគោកប្រចាំខេត្តព្រះវិហារផងដែរ ។

ប្រភពបន្តថា បើតាមការអះអាងពីម្តាយជនរងគ្រោះ បានប្រាប់ថា កូនប្រុសជាទីស្រលាញ់របស់គាត់ បានទៅបំពេញភារកិច្ចជាមន្ត្រីនគរបាលការពារព្រំដែនអស់ជាច្រើនខែហើយ លុះនៅល្ងាចថ្ងៃកើតហេតុ កូនប្រុសបានត្រឡប់មកដល់ផ្ទះ និងមិនទាន់បានក្តៅគូទផង ស្រាប់តែបងប្រុស(ជនសង្ស័យ) បានហៅប្អូនទៅក្រៅ តែពេលយប់ជ្រៅពេក គាត់បានបិតទ្វារផ្ទះដេក ដោយមិនបានដឹកពីហេតុការណ៍នោះឡើយ ។ លុះព្រឹកឡើងបានបើកទ្វារ រួចហៅកូនប្រុស(រងគ្រោះ) មកញាំអាហារពេលព្រឹក តែមិនឆ្លើយសោះ ស្រាប់តែគាត់បានដើរទៅក្រោយផ្ទះ ក៏ឃើញកូនប្រុសរងគ្រោះ ដេកស្លាប់មិនដឹងតាំងពីពេលណាឡើយ ។

សមត្ថកិច្ចមូលដ្ឋានក្រោយពីទទួលដំណឹងនេះហើយបាន ចុះពិនិត្យ និងធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា សាកសពនេះត្រូវបានគេវាយចំផ្នែកខាងក្រោយក្បាល ជាច្រើនដំបងដែកទើបស្លាប់ ហើយជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលបាលក្រុងចាប់ខ្លួនដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តផងដែរ ៕

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *