វាំងននខ្មៅត្រូវលាតត្រដាងបន្ថែមទៀត ក្រោយពីម្តាយបកស្រាយថា កូនគាត់ជាចោរតាំងពីជាតិមុន

ខេត្តបន្ទាយមានជ័យ ៖ក្រោយពីមានការបាញ់សម្លាប់មុខសញ្ញាជនសង្ស័យកាច់សោ-កម៉ូតូកាលពី វេលាម៉ោងប្រមាណជិត8យប់ ថ្ងៃទី24ខែសីហាកន្លងមកនោះ នៅព្រឹកថ្ងៃទី26សីហានេះ ម្តាយបានចេញមុខមកសុំអដ្ឋិធាតុកូនរបស់គាត់ ពេលនោះគាត់បានបកស្រាយពីដំណើរជីវិតថា កូនគាត់ធ្វើចោរតាំងពីជាតិមុនរហូតដល់ជាតិនេះត្រូវបាញ់សម្លាប់។

លោកស្រី នូវ អេន អាយុ៥៦ឆ្នាំ បាននិយាយថាជនរងគ្រោះដែលត្រូវប៉ូលីសបាញ់សម្លាប់នោះគឺជាកូនប្រុសរបស់គាត់មានឈ្មោះយន់ ចាន់លាភ ភេទប្រុសអាយុ36ឆ្នាំ មានទីលំនៅខេត្តត្បូងឃ្មុំ។កូនប្រុសគាត់មួយនេះបានជាប់គុកព្រៃសចំនួនបួនដងមកហើយពីបទលួចនិងប្លន់។ ហើយលើកចុងក្រោយនេះគឺទើបតែចេញពីពន្ធនាគារនៅចុងខែឧសភាមិនបានពីរខែផងក៏មកធ្វើសកម្មភាពម្តងទៀត ហើយត្រូវសមត្ថកិច្ចបាញ់សម្លាប់នៅប៉ោយប៉ែតនេះតែម្តង។

លោកស្រីបានបញ្ជាក់ថាកាលពីជាតិមុននោះកូនមួយនេះក៏ជាចោរមួយដែរដែលតែងធ្វើការឆក់ប្លន់បង្កការភ័យខ្លាចដល់អ្នកស្រុកកតែក្រោយមកក៏មានជម្ងឺហើយឈឺស្លាប់ទៅ លុះក្រោយមកព្រលឹងចោរនេះក៏បានមកពន្យល់សប្តិសុំរស់នៅក្នុងផ្ទៃធ្វើជាកូនគាត់។

គាត់បន្តថាកាលពេញរូបរាងកូនមួយនេះជាមនុស្សពោរពេញដោយសីលធម៌សុជីវធម៌ស្គាល់បាបបុណ្យតែដល់គាត់អាយុប្រមាណជិត30ឆ្នាំគាត់ក៏ប្រកបរបរលួចនិងប្លន់ហើយជាប់គុកជាបន្តបន្ទាប់។

លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបានអោយដឹងនៅព្រឹកថ្ងៃទី26នេះថាម្តាយជនសង្ស័យបានមកស្នើសុំអដ្ឋិធាតុយកទៅធ្វើបុណ្យនៅឯស្រុកហើយដោយមានជីវភាពខ្វះខាតក្នុងការធ្វើដំណើរត្រឡប់ទៅស្រុកវិញលោកបានជួយឧបត្ថម្ភថវិកាចំនួន20ម៉ឺនរៀលដើម្បីធ្វើជាមធ្យោបាយ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *