វិចារណកថា៖ ផ្លូវជាតិលេខ៤ ក្លាយជាចំណាប់ខ្មាំងក្នុងរឿងនយោបាយ

គណបក្សសង្គ្រោះជាតិបិទមាត់ជិតឈឹង មិនស្រដីទាល់តែសោះអំពីបញ្ហាផ្លូវជាតិលេខ៤ដែលត្រូវបានរដ្ឋាភិបាល​គណបក្សកាន់អំណាច​អនុញ្ញាតឲ្យក្រុមហ៊ុន AZ ដាក់បារ៉ាស់យកលុយពីប្រជាពលរដ្ឋខ្មែរ​ដែលធ្វើដំណើរលើ​កំណាត់​ផ្លូវ​ជា ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក ។ ដើមឡើយ គណបក្សសង្គ្រោះជាតិ(គណបក្សសម រង្ស៊ី) ហាក់ដូចជា​មានចេតនាខ្ពង់ខ្ពស់ ជំរុញឲ្យមានការសើរើ កិច្ចសន្យាវិនិយោគផ្លូវជាតិលេខ៤ជាមួយក្រុមហ៊ុន AZ នេះឡើងវិញ ។ ប៉ុន្តែ​ឥឡូវនេះ មិនដឹងជាយ៉ាងម៉េច ស្រាប់តែ គណបក្សសង្គ្រោះជាតិធ្វើមិនដឹងមិឮ ពោលគឺមិននិយាយទាល់តែ​សោះ​បញ្ហាផ្លូវជាតិលេខ៤ ដែលខ្លួនសន្យាថា នឹងសើរើ ពិនិត្យពិច័យរឿងនេះឡើងវិញនោះ ។

ផ្លូវជាតិលេខ៤គឺជាញើសឈាមពលរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលសផ្តល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុន AZ របស់ឧកញ៉ា អ៊ឹង ប៊ុនហូវ ដាក់បារ៉ាក់យកលុយពីជនជាតិខ្មែរ ក៏ដូចសហរដ្ឋអាមេរិក ម្ចាស់ផ្លូវនេះផង យកប្រាក់យ៉ាងស្រួលក្នុងមួយ​ថ្ងៃៗ ប្រមូលបានលុយវាល់បាវ ។ វាជាបញ្ហាមួយដែលប្រជាពលរដ្ឋ​ប្រាថ្នាចង់ឃើញ ទាំងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ពិភាក្សាគ្នាតាមរយៈវប្បធម៌សន្ទនា ដោះស្រាយបញ្ហា​ផ្លូវជាតិលេខ៤នេះ ។ បើតាម​អ្នកច្បាប់មួយរូប​និយាយថា រដ្ឋាភិបាលមិនអាចលុបកិច្ចសន្យាវិនិយោគផ្លូវជាតិលេខ៤ ជាមួយក្រុមហ៊ុន AZនោះបានឡើយ ។ វាជាកិច្ច​សន្យាដែលមានលក្ខណៈអន្តរជាតិ ។ គណបក្សកាន់អំណាចត្រូវគេខ្សិបខ្សៀវថាប្រាថ្នាចង់លុបកិច្ចសន្យា​ដែល​អនុញ្ញាត​ឲ្យក្រុមហ៊ុនឧកញ៉ាអ៊ឹង ប៊ុនហូវ ដាក់បារ៉ាស់យកលុយស្រួលៗពីពលរដ្ឋដែលឆ្លងកាត់ផ្លូវជាតិលេខ៤ ។ គណ​បក្សកាន់អំណាចនេះយល់ថា ការអនុញ្ញាតឲ្យក្រុមហ៊ុន ឧកញ៉ាអ៊ឹង ប៊ុនហូវ យកប្រាក់គឺជាមូលហេតុ ដែលបណ្តាល​ឲ្យ​សំឡេងគាំទ្ររបស់គេធ្លាក់ចុះ ។ ដោយសារតែបញ្ហានេះ ឧកញ៉ា អ៊ឹង ប៊ុនហូវ ត្រូវគេរាយការណ៍ថា បានភ្ជាប់ទំនាក់​ទំនង​ជាមួយគណបក្សសង្គ្រោះជាតិនោះទៀតផង ។ ក៏ដោយសាររឿងនេះដែរ ទើបឧកញ៉ាអ៊ឹង ប៊ុនហូវ ត្រូវបានដក​ហូត​តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល និងមិនមានឈ្មោះនៅក្នុងគណបក្សប្រជាជនកម្ពុជាទៀតទេ ។ យ៉ាងដូច្នេះ​មាន​​ន័យថា គណបក្សសង្គ្រោះជាតិកំពុងត្រូវបានបញ្ចូលឈាម ដែលជាអំណោយរបស់សហរដ្ឋអាមេរិកនោះដែរ ។

មិននិយាយអំពីបញ្ហាពុករលួយ ពោលគឺការផ្គត់ផ្គង់ហិរញ្ញវត្ថុដោយឧកញ៉ាអ៊ឹង ប៊ុនហូវ នោះ គណបក្សសង្គ្រោះជាតិ ត្រូវគេមើលឃើញថា បិទមាត់លែងកម្រើកអ្វីទាំងអស់អំពីបញ្ហាផ្លូវជាតិលេខ៤នេះ ។ និយាយរួមទៅ អំណឹះតទៅ ការ​ចង់ឲ្យផ្លូវជាតិលេខ៤រើខ្លួនចេញពីដង្កាប់របស់ក្រុមហ៊ុ​ន AZ ទោះក្នុងកាលៈទេសៈណា ក៏ទៅមិនរួចដែរ ។

ទាំងអ្នកវិភាគ ទាំងអ្នកច្បាប់មើលឃើញថា ក្រុមហ៊ុន AZ បានចង​ផ្លូវច្បាប់​ជាមួយរដ្ឋាភិបាលគណបក្ស​កាន់អំណាច រហូតដល់​ម្ចាស់ផ្លូវជាតិលេខ៤នេះ (ឧកញ៉ាអ៊ឹង ប៊ុនហូវ) ងាកទៅចងសម្ពន្ធភាព​ជាមួយគណបក្សសង្គ្រោះជាតិនោះ ឧបមាថា បួន ដប់ឆ្នាំទៀត គណបក្សសង្គ្រោះជាតិបានកាន់អំណាច ក៏មិនអាច​រើខ្លួនរួចពីដង្កាប់របស់ឧកញ៉ាអ៊ឹង ប៊ុនហូវ ដែរ ៕

 

ក្រុមហ៊ុន-AZ1

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *