វិធានការសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្ដែតក្នុងឆ្នាំ២០១៥

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ នូវគោលការណ៍ និងវិធានការនៃការកែទម្រង់ ដើម្បីលើកកម្ពស់អភិបាល កិច្ច ពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការលើកកម្ពស់ជីវភាព រស់នៅរបស់មន្ត្រីរាជការ។

ក្នុងសារាចរស្ដីពីវិធានការសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្ដែត ក្នុងឆ្នាំ២០១៥ ដែលចុះហត្ថលេខា កាលពីថ្ងៃទី០៥ខែមីនា ឆ្នាំ២០១៥ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌ នៃការងារកែទម្រង់ប្រព័ន្ធបៀវត្សមន្ត្រីរាជការឱ្យមានសង្គតិភាព សមធម៌ ផលិតភាព ផ្អែកលើលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ រាជរដ្ឋាភិបាល បានកែលម្អគោលការណ៍ នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ ដើម្បីធានាឱ្យកាន់តែប្រសើរការវិវត្តអាជីពរបស់មន្ត្រីរាជការស៊ីវិល បានធ្វើសមាហរ ណកម្មមន្ត្រីរាជការរួចរាល់ទៅក្នុងរចនាសម្ព័ន្ធមុខងារសាធារណៈថ្មីបានធ្វើនិយ័ត កម្មថ្នាក់ និងឋានន្តរស័ក្ដិជូនមន្ត្រីរាជការធានាបើកផ្ដល់ប្រាក់បៀវត្សប្រចាំខែជូន មន្ត្រីរាជការបានទាន់ពេលវេលា រៀបចំការបើកផ្ដល់បៀវត្សតាមប្រព័ន្ធធនាគារ ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល បង្កើនប្រាក់ហូបប្រចាំថ្ងៃជូនយោធិន និងនគរបាលជាតិ កែសម្រួលប្រាក់បំណាច់មុខងាររបស់មន្ត្រីរាជការស៊ីវិល កែ សម្រួលបៀវត្សមូលដ្ឋាន និងការបើកផ្ដល់បៀវត្សជូនយោធិន នៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ព្រមជាមួយ និងការរៀបចំ និងដាក់ឱ្យអនុវត្តន៍ វិធានការគាំទ្រដទៃទៀតជាច្រើន។

ដើម្បីធានាការអនុវត្តកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ឱ្យប្រព្រឹត្តទៅ បានដោយរលូន និងទទួលបានជោគជ័យ ស្របតាមយុទ្ធសាស្ត្រចតុកោណដំ ណាក់កាលទី៣ ពិសេសដើម្បីគាំទ្រការរៀបចំប្រព័ន្ធបៀវត្សថ្មីសម្រាប់ឆ្នាំ២០១៥ និងវិធានការសម្រាប់បង្កើនបៀវត្សជូនមន្ត្រីរាជការ រាជរដ្ឋាភិបាលក៏បានធ្វើការ ណែនាំដល់ក្រសួង-ស្ថាប័ន ១-ក្នុងឆ្នាំ២០១៥ការជ្រើសរើសក្របខ័ណ្ឌថ្មីមន្ត្រីរាជ ការស៊ីវិលនៃគ្រប់ក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យោធិន នគរ បាលជាតិត្រូវបានអនុញ្ញាតជ្រើសរើសស្មើនឹងចំនួនមន្ត្រីរាជការ ដែលបាត់បង់ពីក្របខ័ណ្ឌដោយមូលហេតុចូលនិវត្តន៍ លាឈប់ បញ្ឈប់ពីការងារ បាត់បង់ សម្បទាវិជ្ជាជីវៈ ឬមរណភាព ។ ២-ក្រសួង-ស្ថាប័ន និងអង្គភាពដែលបង្កើតថ្មី ត្រូវប្រើប្រាស់មន្ត្រីរាជការដែលមានស្រាប់ឱ្យអស់លទ្ធភាព ហើយការជ្រើសរើស ក្របខ័ណ្ឌថ្មី ត្រូវមានលក្ខណៈរឹតត្បឹតបំផុត និងស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ។ ៣-ចៀសវាងការរៀបចំការបង្កើត ឬ រៀបចំរចនាសម្ព័ន្ធថ្មីនៅតាមក្រសួង-ស្ថាប័ន ឬនៅតាមមន្ទីរជុំវិញរាជធានី ខេត្តដែលជាហេតុនាំឱ្យមានតម្រូវការជ្រើសរើសមន្ត្រីថ្មី ។ ក្នុងករណីចាំបាច់រចនា សម្ព័ន្ធថ្មីអាចត្រូវបានកែសម្រួល ឬរៀបចំថ្មី ប៉ុន្តែមិនត្រូវមានការជ្រើសរើសក្រប ខ័ណ្ឌថ្មីបន្ថែមទៀតឡើយ ។ ៤-ដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់ការដាក់ឱ្យ ដំណើរការសន្ទស្សន៍បៀវត្ស និងប្រាក់បំណាច់មុខងារថ្មី ការប្រឡងផ្ទៃក្នុងផ្លាស់ ប្ដូរប្រភេទក្របខ័ណ្ឌ និងការដំឡើងឋានន្តរស័ក្ដិឬថ្នាក់របស់មន្ត្រីរាជការស៊ីវិល នៃក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យោធិន និងនគរបាលជាតិ មិនត្រូវអនុវត្តន៍ឡើយក្នុងឆ្នាំ២០១៥ ។ ៥-ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និង បុគ្គលិកអណ្ដែត ត្រូវបានអនុញ្ញាតជ្រើសរើសស្របតាមចំនួនដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ។ ក្នុងករណីចាំបាច់ ការជ្រើសរើសថ្មីបន្ថែម ត្រូវ ស្ថិតក្រោមការត្រួតពិនិត្យហ្មត់ចត់ពីក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋ កិច្ចហិរញ្ញវត្ថុ ។ ៦-គ្រប់ក្រសួង ស្ថាប័ន ត្រូវសហការជាមួយក្រសួងមុខងារ សាធារណៈ ដើម្បីពិនិត្យឡើងវិញស្ថានភាព នៃការប្រើប្រាស់មន្ត្រីរាជការស៊ីវិល នៅតាមក្រសួង-ស្ថាប័ន ក្នុងគោលដៅធានាការជ្រើសរើស ការពង្រាយមន្ត្រីរាជការ ការផ្លាស់ប្ដូរការងារ និងការប្រើប្រាស់ធនធានមនុស្សក្នុងមុខងារសាធារណៈឱ្យស្របតាមសេចក្ដីត្រូវការពិតប្រាកដនៃការងារ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *