វិធីព្យាបាលមុនខ្ទុះឱ្យជា ១០០% សម្រាប់​អ្នក​មិន​សូវមាន​ពេលច្រើន!

ជាធម្មតាមនុស្ស​ពេញវ័យ​តែងតែ​ជួបប្រទះ​បញ្ហា​កើតមុន​ចៀស​មិន​ផុតទេ គ្រាន់តែ​អ្នកខ្លះ​ប្រឈម​នឹង​បញ្ហា​តិច ហើយ​អ្នកខ្លះ​ទៀត​ប្រឈម​នឹងបញ្ហា​ច្រើន​តែប៉ុណ្ណោះ។ ប៉ុន្តែ​មាន​វិធី​ធម្មជាតិ ៦យ៉ាង ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិនសូវ​មាន​ពេល​គ្រប់គ្រាន់។

ទឹកកក

ជាធម្មតាយើងតែងតែប្រើប្រាស់​ទឹកកក ដើម្បី​កាត់​បន្ថយ​ការហើម​នៅតាម​សន្លាក ឬកជើង ប៉ុន្តែ​អ្នកអាច​ប្រើវា​ដើម្បី​កាត់​បន្ថយ​បញ្ហាមុន។ រុំទឹកកក​មួយដុំ​នៅក្នុង​កូនកន្សែង​ស្អាត​មួយ ហើយ​ដាក់វា​ស្អំនៅ​ចំមុន​ឱ្យបាន​ ១នាទី។

ស៊ុត

វីតាមីន និងប្រូតេអុីននៅក្នុង​ស៊ុត​អាច​បណ្តេញ​ប្រេង​ចេញ​ពីស្បែក ហើយ​ជួយ​ឱ្យស្បែក​តឹងណែន។ ក្រៅពីនេះ​ការ​រលាកក៏​ត្រូវបាន​កាត់​បន្ថយ ហើយ​រន្ធញើស​ធំៗនឹង​ត្រូវបង្រួម​តូចវិញ។ អ្នកអាច​អនុវត្ត​ស៊ុតនៅ​តំបន់​តែកន្លែង​កើតមុន និងទុក​ចោល​រយៈពេល ១០នាទី បន្ទាប់មក​លាង​សម្អាត​មុខ​របស់​អ្នកធម្មតា។

ទឹកក្រូចឆ្មា

យកសំឡីកប្បាសជ្រលក់​ទឹកក្រូចឆ្មា ហើយ​ជូត​សម្អាត​នៅលើ​ផ្ទៃមុខ​របស់​អ្នក ហើយ​ទុកចោល​មួយយប់។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និងធ្វើ​ឱ្យមុន​ឆាប់​ក្រាប​ទៅវិញ។

ខ្ទឹមស

បំបែកខ្ទឹមសឱ្យម៉ត់ រួចលាយ​ជាមួយ​នឹងទឹក​បន្តិច។ អនុវត្ត​នៅលើ​តំបន់​តែកើត​មុន ហើយ​ទុកវា ៥នាទី​ទើប​លាង​សម្អាត​ចេញ។

សំបកចេក

សំបកចេគអាចជួយដោះស្រាយ​បញ្ហា​កើតមុន​បាន អ្នកអាច​ប្រើវា​សម្រាប់​ព្យាបាល​ឬផងដែរ។ យក​សំបក​ចេក​ត្រដុស​លើផ្ទៃ​មុខ​របស់អ្នក​ថ្នមៗ​ឱ្យបាន ១០នាទី បន្ទាប់​មកទើប​លាង​សម្អាត​ចេញ។

សំបកក្រូច

វីតាំមីន C និងសារធាតុប្រឆាំង​អុកស៊ីតកម្ម​ក្នុងសំបក​ក្រូច​មាន​គុណ​សម្បតិ្ត​បង្កើត​សំណើម​សល់​ស្បែក។ អ្នកអាច​កិន​សំបក​ក្រូច​លាយ​ជាមួយ​នឹងទឹក​បន្តិច រួចអនុវត្ត​នៅលើ​មុខរបស់​អ្នក​ទុកឱ្យ​បាន ១០នាទី។ ចុងក្រោយ​លាង​សម្អាត​ផ្ទៃមុខ​របស់អ្នក​ជាមួយ​នឹងទឹក​ធម្មតា​ជាការ​ស្រេច។

ចំណាំ៖ ចំពោះអ្នកដែលមានស្បែក​ប្រតិកម្ម​កុំប្រើ​ខ្ទឹមស ឬទឹក្រូចឆ្មា ព្រោះវា​អាចនាំ​ឱ្យក្រហាយ​ឡើង​ក្រហម​លើសដើម៕
ប្រែសម្រួលដោយ៖ ដារ៉ា

Loading...