វិធី​ងាយៗ ​ធ្វើ​ឲ្យ​បបូរមាត់​ខ្មៅ​​ទៅ​ជា​​ស៊ីជម្ពូ (Pink Lip)

មនុស្ស​ស្រី​គ្រប់រូប​ប្រាកដ​ជា​មិន​ចង់បាន​បបូរមាត់​ពណ៌​ខ្មៅ​ទេ និង​ប្រាថ្នា​ចង់បាន​បបូរមាត់​ពណ៌​ស៊ីជម្ពូ​ជាក់ជា​មិនខាន។ មូលហេតុ​ចម្បង​ដែល​នាំឲ្យ​បបូរមាត់​ខ្មៅ​នោះ​ គឺ​ដោយសារ​តែ​ត្រូវ​នឹង​ពន្លឺ​ព្រះអាទិត្យ​​​ខ្លាំង​ពេក ការ​ប្រតិកម្ម​ (Allergy) ការ​ប្រើប្រាស់​គ្រឿង​សម្អាង​​គ្មាន​គុណភាព ការ​ជក់​បារី ការ​ទទួលទាន​ជាតិ​កូការអ៊ីន​ច្រើន និង​អ័រម៉ូន​មិន​ប្រក្រតី។

មាន​វិធី​ជាច្រើន​ដើម្បី​ ធ្វើ​ឲ្យ​បបូរមាត់​ខ្មៅ​ស្រអាប់​ទាំងនោះ​ក្លាយ​ទៅជា​បបូរមាត់​ពណ៌​ស៊ីជម្ពូ​វិញ​បាន​ដោយ​មិន​ចាំបាច់​ប្រើ​គ្រឿងសម្អាង ឬ ការ​ព្យាបាល​នោះ​ទេ។

ក្រូចឆ្មារ ​គឺជា​ឱសថ​ធម្មជាតិ​ដែលគេ​តែងតែ​យក​មក​ព្យាបាល​ស្នាម​ខ្មៅ​ជាប់​នឹង​បបូរមាត់​ឲ្យ​ប្រែ​មក​ជា​ពណ៌​ស៊ីជម្ពូ​យ៉ាង​សិចស៊ី​វិញ។ ខាងក្រោម​នេះ​ជា​វិធី​បី​យ៉ាង​ដែល​ប្រើ​ក្រូចឆ្មារ​មក​ព្យាបាល​បបូរមាត់​ខ្មៅ៖

Pink Lip

វិធី​ទី១៖ ច្របាច់​យក​ទឹក​ក្រូចឆ្មារ​ពីរ​បី​ដំណក់​យក​មក​លាប​លើ​បបូរមាត់​មុន​ពេល​គេង។ ព្យាយាម​ធ្វើ​បែប​នេះ​រៀង​រាល់​យប់​ មួយ​ទៅ​ពីរ​ខែ​នឹង​បាន​បបូរមាត់​ពណ៌​ស៊ីជម្ពូ​ត្រលប់​មក​វិញ។

វិធី​ទី២៖ ចិត​ក្រូចឆ្មារ​ជា​បន្ទះ​ស្ដើងៗ​ហើយ​រោយ​ស្ករស​បន្តិច​ រួច​យក​ចំណិត​ក្រូច​នោះ​​មក​ត្រដុស​លើ​បបូរមាត់។ វិធី​នេះ​នឹង​ជួយ​កម្ចាត់​កោសិកា​ដែល​ស្លាប់ និង​បណ្ដុះ​កោសិកា​ថ្មី។ ព្យាយាម​ធ្វើ​បែប​នេះ​រៀងរាល់​ថ្ងៃ​មួយ​សប្ដាហ៍​បបូរមាត់​នឹង​ត្រលប់​មក​រក​សភាព​ដើម​វិញ។

វិធី​ទី​៣៖ វិធី​ចុងក្រោយ​នេះ​ផ្សំ​សារធាតុ៣​យ៉ាង​ គឺ​ទឹក​ក្រូចឆ្មារ គ្លីសេរីន (glycerine) និង ទឹកឃ្មុំ​ចំនួន​ពាក់កណ្ដាល​ស្លាបព្រា​ លាយ​ឲ្យ​សព្វ​ ​រួច​យក​ទៅ​លាប​​លើ​បបូរ​មាត់​រាល់​យប់​មុន​ពេល​គេង។ ធ្វើ​បែបនេះ​រៀងរាល់​ថ្ងៃ​រហូត​ដល់​ឃើញ​លទ្ធផល​វិជ្ជមាន។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *