វិធី​លុប​បំបាត់​ស្នាម​ផ្លែ លើ​ស្បែក​ និងផ្ទៃមុខរបស់​អ្នកដោយប្រើវីធីងាយៗ(មាន១០ចំណុចសម្រាប់ជ្រើសរើស)

ស្នាម​ផ្លែ​គឺជា​ស្លាកស្នាម​មួយ​ដែល​បាន​បន្សល់​ទុក​នៅ​លើ​ស្បែក​របស់​អ្នក បន្ទាប់​ពី​ស្បែក​របស់​លោក អ្នក​ទ​ទូល​រង​នូវ​របួស​ដោយ​ប្រការ​ណា​មូ​យ ។ ជា​ទូទៅ ការ​ព្យាបាល​ស្នាម​ផ្លែ​នេះ នៅ​តាម​ហាង​កែ សម្ផស្ស​មួយ​ចំនួន​មាន​តម្លៃ​ថ្លៃ ។ ប៉ុន្តែ វិធីសាស្ត្រ​ខាងក្រោម​នេះ អាច​ជូ​យ​លុប​បំបាត់​ស្នាម​ផ្លែ​ពី​ស្បែក របស់​អ្នក​បាន​ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ច្រើន​នោះ​ទេ​។

១.​ទឹកឃ្មុំ

យក​ទឹកឃ្មុំ​សុទ្ធ​មក​លាប​លើ​ស្នាម​ផ្លែ​របស់​អ្នក ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​លាប​ប្រហែលជា បី បួន ស​ប្តា​ហ៍ អ្នក​និង​ទទួល​បាន​លទ្ធផល​។

២.​ម្សៅ​សូ​ដា

លាយ​ម្សៅ​សូ​ដា​មួយ​ស្លាបព្រា​កាហ្វេ ជាមួយ​ទឹក​អុក​ស៊ី​សែន​បី​ស្លាបព្រា​កាហ្វេ ហើយ​ថែម​ទឹក​ធម្មតា បន្តិច​ឲ្យ​វា​ខាប់​។ យក​វា​មក​លាប​លើ​ស្នាម​ផ្លែ​របស់​អ្នក បី ឬ​បួន​ដង​ក្នុង​មួយ​ថ្ងៃ​។ ពេល​លាប​ត្រូវ​យក សំឡី​មក​រុំ​វា​ឲ្យ​ជិត​ហើយ​ទុក​ពី 15 ទៅ 20 នាទី​។ អ្នក​និង​ទទួល​បាន​លទ្ធផល​ក្នុង​រយៈពេល ពីរ ឬ បី ស​ប្តា​ហ៍​។

៣.​ខ្ទឹមស

យក​ខ្ទឹមស មក​បុក​ឲ្យ​ម៉ត់​ឲ្យ​វា​មានទឹក ហើយ​យក​ទឹក​នោះ​មក​លាប​លើ​ស្នាម​ផ្លែ​របស់​អ្នក ទុក​រយៈ ពេល​ពី 10 ទៅ 15​នាទី​។

៤.​ទឹក​ផ្កាកូលាប និង​ដើម​ច័ន្ទ​ន៍

យក​ម្សៅ​ឈើ​ច័ន្ទ​ន៍​មួយ​ស្លាបព្រា​ការ​ហ្វេ​លាយ​ជាមួយ​និង​ទឹក​ផ្កាកូលាប​កូរ​វា​ឲ្យ​ខាប់​។ លាង​ស្នាម​ផ្លែ របស់​អ្នក​ឲ្យ​ស្អាត ជូត​ឲ្យ​ស្ងួត ហើយ​យក​ម្សៅ​ខាប់​ខាងលើ​មក​លាប​លើ​ស្នាម​ផ្លែ​របស់​អ្នក​។ អ្នក​និង ទទួល​បាន​លទ្ធផល​ក្នុង​រយៈពេល​ពីរ​ខែ​។

៥.​ថ្នាំ​អាស្ពីរីន

យក​ថ្នាំ​អាស្ពីរីន​មួយ​គ្រាប់​ហើយ​ពុះ​វា​ជា បី ឬ បួន​ចំណែក ហើយ​យក​មួយ​ចំណែក​មក​កិន​ឲ្យ​ម៉ត់​ជា ម្សៅ​លាយ​ជាមួយ​និង​ទឹក​បន្តិច​ហើយ​លាប​វា​លើ​ស្នាម​ផ្លែ​របស់​អ្នក​រាងរាល់ថ្ងៃ​រហូត​ទាល់តែ​បាត់​ស្នាម​។

៦. ប្រទាល​កន្ទុយក្រពើ

យក​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​លាប​លើ​ស្នាម​ផ្លែ​របស់​អ្នក ហើយ​ទុក​វា​ពី 15 ទៅ 20 នាទី​។​លាប ប្រហែលជា បី បួន​ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ទាល់តែ​បាត់​ស្នាម​។

៧.​ទឹក​ខ្មះ​ផ្លែ​ប៉ោម

យក​ទឹក​ខ្មះ​ដែល​ធ្វើ​ពី​ផ្លែ​ប៉ោម​មក​លាប​លើ​ស្នាម​ផ្លែ ហើយ​ទុក​វា​ឲ្យ​ស្ងួត​រយៈពេល 15 នាទី​។ អ្នក​អាច លាប​ប្រហែលជា បី បួន​ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ទាល់តែ​បាត់​ស្នាម​។

៨.​ក្រូចឆ្មា

យក​ទឹកក្រូច​ឆ្មា​មក​លាប​លើ​ស្នាម​ផ្លែ ហើយ​ទុក​រយៈពេល 30 នាទី​។ អ្នក​អាច លាប​ប្រហែលជា បី បួន​ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ទាល់តែ​បាត់​ស្នាម​។

៩. ប្រេង​ផ្កា​ឡា​វេន​ឌ័

យក​ប្រេង​ផ្កា​ឡា​វេន​ឌ័​មក​លាប​លើ​ស្នាម​ផ្លែ​ឲ្យ​បាន​ទៀងទាត់​រហូត​ទាល់តែ​បាត់​ស្នាម​។

១០. ម្សៅ Fuller’s Earth

លាយ​ម្សៅ Fuller’s Earth មួយ​ស្លាបព្រា​ការ​ហ្វេ ជាមួយ​និង​ទឹកក្រូច​ឆ្មា​មួយ​ស្លាបព្រា​ការ​ហ្វេ ហើយ​ថែម ទឹក​ផ្កាកូលាប​មួយ​ស្លាបព្រា​ការ​ហ្វេ​កូរ​វា​ឲ្យ​ខាប់ ។ ហើយ​យក​ម្សៅ​ខាប់​នេះ​មក​លាប​លើ​ស្នាម​ផ្លែ​របស់ អ្នក​ឲ្យ​បាន​ទៀងទាត់​រហូត​ទាល់តែ​បាត់​ស្នាម​៕

Loading...