វិបត្តិក្នុងគ្រួសារ ធ្វើអត្តឃាតស្លាប់ចោលប្រពន្ធ និងកូន

ខេត្តកំពង់ចាម៖ ជំលោះក្នុងគ្រួសារ ជាវិបត្តិដោះស្រាយមិនរួច បានធ្វើឲ្យបុរសជាប្តីគឹតខ្លី បានសំរេចចិត្តធ្វើអត្តឃាតដោយយកឧបករណ៍ឆក់ត្រី ឆក់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ ២០១៩វេលាម៉ោង ១២ នៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ប៉ូលិសបានឲ្យដឹងថា ករណីធ្វើអត្តឃាតនេះ បង្កដោយឈ្មោះ ឃុន សុខកង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកឧបករណ៏ឆក់ត្រី ឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់(នៅលើផ្ទះរបស់ខ្លួន) ។

ប៉ូលិសបានបន្តថា ក្រោយពេលទទួលព័ត៌មានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បានចុះទៅដល់កន្លែងកើតហេតុបង្កើតគណ:កម្មការចំរុះ ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះឈ្មោះឃុន សុខគង់ឃើញមានស្លាកស្នាម នៅត្រង់ពោះមានស្នាមរោលខ្លោច ទំហំ័៨×០ ៥ស ម ។ នៅត្រង់ខ្នង់ស្ដាំ ក្រោមស្លាបត្រចៀវ មានស្នាមរោលខ្លោ​ច ទំហំ ១០ស ម×០ ៥ស ម ។

ក្រៅពីនេះ ពុំឃើញមានស្លាកស្នាមអ្វីផ្សេងៗទៀតទេ ។ គណៈកម្មការចំរុះបានសន្និដ្ឋានថា សពជនរងគ្រោះ ឈ្មោះ ឃុន សុខកង គឺពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រី ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ និងប្រពន្ធមានកូនម្នាក់ រៀងរាល់ថ្ងៃគ្រួសារនេះ មានជម្លោះពាក្យសំដីគ្នាជារឿយៗ រហូតបុរសប្តីបានសុំលែងលះជាមួយប្រពន្ធរបស់ខ្លួន តែគេមិនដឹងថា ជម្លោះនេះផ្តើមចេញពីអ្វីឡើយ ហើយអ្នកខ្លះសង្ស័យថា មកពីការប្រចណ្ឌឬស្នេហាត្រីកោណ ។

ប្រភពដដែលបានបន្តថានៅថ្ងៃកើតហេតុ លោកមេភូមិ បានធ្វើការសម្របសម្រួលឲ្យប្តី ប្រពន្ធមួយគូនេះត្រូវគ្នាវិញ ។ ក្នុងនោះបុរសជាប្តីមិនបានប្រកែកអ្វីឡើយគឺបានយល់ព្រមតាមការផ្សះផ្សាររបស់លោកមេភូមិ ហើយក៏ដើរមកផ្ទះវិញ ។

នៅពេលដែលប្រពន្ធមកតាមក្រោយ ឡើងដល់លើផ្ទះក៏ឃើញប្តីស្លាប់ទៅហើយដោយមានលិខិតចំនួន២សន្លឹកនៅក្បែរខ្លួន ។ សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី​ ៕

Loading...