វិបត្តិប្រទេសកាតារ៖ អារ៉ាប់រួមបដិសេធន៍លួចព័ត៌មានសម្ងាត់កាតារ

ប្រទេសអារ៉ាប់រួមបានបដិសេធន៍ថា ខ្លួនមិនស្ថិតនៅពីក្រោយការលួចព័ត៌មានពីការិយាល័យព័ត៌មានរដ្ឋកាតារ កាលពីខែឧសភានោះឡើយ។

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានដកស្រង់សម្តីមន្រ្តីចារកម្មអាមេរិកថ្លែងថា អារ៉ាប់រួមបានរៀបចំការផ្សព្វផ្សាយព័ត៌មានមួយ ហើយព័ត៌មាននោះត្រូវគេបានប៉ាន់ស្មានថា ជាការប្រឌិតឡើង។

ឧបទ្ទវហេតុនេះ បានបង្កើតឱ្យមានការបែកបាក់ខាងទំនាក់ទំនងការទូតរវាងប្រទេសកាតារ នឹងប្រទេសជិតខាងរបស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងការបរទេសរបស់អារ៉ាប់រួម លោក Anwar Gargash បានប្រាប់ BBC កាលពីថ្ងៃចន្ទថា ព័ត៌មានដែលផ្សព្វផ្សាយដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍នោះគឺ “មិនពិត” ។

លោក Anwar Gargash ក៏បានបញ្ជាក់សារជាថ្មីឡើងវិញថា ប្រទេសអារ៉ាប់រួម និងប្រទេសអារ៉ាប់ ៥ ផ្សេងទៀត មិនបានសរសេរលិខិតស្នើទៅកាន់ FIFA ដើម្បីទាមទារថា ប្រទេសកាតារត្រូវបានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ 2022 នោះទេ។

បណ្តាញសារព័ត៌មានស្វីសបានផ្សាយថា ព័ត៌មានក្លែងក្លាយមួយដកស្រង់សំដីប្រធានរបស់ FIFA លោក Gianni Infantino ត្រូវគេបង្ហោះនៅលើគេហទំព័រ copycat កាលពីថ្ងៃសៅរ៍។

អត្ថបទរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានលើកឡើងពីមន្ត្រីស៊ើបការណ៍អាមេរិក ដែលមិនបញ្ចេញឈ្មោះនិយាយថា ព័ត៌មានថ្មីដែលវិភាគនោះបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែឧសភា សមាជិកជាន់ខ្ពស់ នៃរដ្ឋាភិបាលអារ៉ាប់រួម បានពិភាក្សាគ្នាពីផែនការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកាតារ។

នៅថ្ងៃបន្ទាប់មក ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កាតារបានដកស្រង់សម្តីរបស់លោក Emir Sheikh Tamim bin Hamad al-Thaniថា បានថ្លែងរិះគន់អាមេរិក “ស្អប់ខ្ពើម” អ៊ីរ៉ង់ ដោយចាត់ទុកថា អ៊ីរ៉ង់ជាប្រទេសមួយនៃ “អំណាចអ៊ីស្លាមដែលមិនអាចរំលងបាន” និងហៅលោក ហាម៉ាសថា ជាអ្នកតំណាងស្របច្បាប់របស់ពលរដ្ឋប៉ាឡេស្ទីន “។

មន្រ្តីកាតារបានថ្លែងថា ភ្នាក់ងារព័ត៌មាននេះ ត្រូវបានគេលួចចូលកាន់កាប់ដោយ “អង្គភាពដែលមិនស្គាល់អត្តសញ្ញាណ” ហើយថា រឿងនេះ “គ្មានមូលដ្ឋានអ្វីទាំងអស់” ។ ទោះជាយ៉ាងណាក៏ដោយ ការកត់សម្គាល់នេះ ត្រូវបានរាយការណ៍នៅទូទាំងតំបន់ ហើយបណ្តាលឱ្យមានការរំជើបរំជួល។ អារ៉ាប់រួម, អារ៉ាប់ប៊ីសាអ៊ូឌីត, បារ៉ែន និងអេហ្ស៊ីបបានធ្វើសកម្មភាពឆ្លើយតបដោយការបិទប្រព័ន្ធផ្សព្វផ្សាយរបស់កាតារ។

ពីរសប្តាហ៍ក្រោយមក ប្រទេសទាំងបួនបានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយប្រទេសកាតារ ដោយចោទប្រកាន់ថា កាតារគាំទ្រក្រុមភេរវកម្ម និងមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់។

ការធ្វើពហិការនេះ បានបង្កឱ្យមានចលាចលនៅក្នុងប្រទេសអេមីរ៉ាត (emirate)ដែលសម្បូរឧស្ម័ន និងប្រេង ហើយពឹងផ្អែកលើការនាំចូលតាមផ្លូវគោក និងផ្លូវសមុទ្រសម្រាប់តម្រូវការជាមូលដ្ឋានប្រជាជនរបស់ខ្លួន២,៧ លាននាក់។

មន្រ្តីចារកម្មអាមេរិកបានប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា គេមិនដឹងច្បាស់ទេថា តើអាជ្ញាធរអារ៉ាប់រួមបានលួចព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Qatar ដោយខ្លួនឯង ឫក៏ជួលភាគីទីបីឲ្យចូលទៅលួចនោះទេ ។

កាសែត The Guardian បានរាយការណ៍កាលពីខែមុនថា ការស៊ើបអង្កេតដោយការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានសន្និដ្ឋានថា ពួក Hacker ឯករាជ្យរុស្ស៊ីជាអ្នកទទួលខុសត្រូវ។
ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបដិសេធន៍មិនធ្វើអត្ថាធិប្បាយលើអត្ថបទរបស់កាសែតវ៉ាស៊ីនប៉ុស្តិ៍ ប៉ុន្តែឯកអគ្គរដ្ឋទូតអារ៉ាប់រួមបានទទូចថា ខ្លួនគ្មានតួនាទីអ្វីនៅក្នុងការលួចបន្លំព័ត៌មានទាំងនោះឡើយ។

លោក Yousef al-Otaiba បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើបណ្តាញសង្គម Twitter ថា: «អ្វីដែលជាការពិត គឺឥរិយាបថរបស់កាតារ ការគាំទ្រ និងជួយក្រុមជ្រុលនិយមពីពួកតាលីបង់ដល់ក្រុមហាម៉ាស និងកាដាហ្វី, ការញុះញង់ឱ្យមានអំពើហិង្សា, ការលើកទឹកចិត្តដល់ការធ្វើឱ្យស៊ីជម្រៅ និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃប្រទេសជិតខាងរបស់ខ្លួនផងដែរ ។

ប្រទេសកាតារបានទទួលស្គាល់ថា បានផ្តល់ជំនួយដល់ក្រុមអ៊ីស្លាម ដែលត្រូវបានកត់សម្គាល់ថា ជាអង្គការភេរវកម្មដោយប្រទេសជិតខាងមួយចំនួនរបស់កាតារ ជាពិសេសសហគមន៍ម៉ូស្លីមតែម្តង។ ប៉ុន្ដែកាតារបានបដិសេធន៍ថា មិនបានជួយដល់ក្រុមជីហាដ ដែលមានទំនាក់ទំនងជាមួយក្រុម អាល់កៃដា ឬហៅថា រដ្ឋឥស្លាម (IS)នោះឡើ។

លោក Gargash បានប្រាប់ BBC ថា ការច្រានចោលរបស់កាតារវាបានផ្ទុយពីកិច្ចព្រមព្រៀងរបស់ខ្លួនដើម្បីពិនិត្យបញ្ជីឈ្មោះបុគ្គល៥៩រូប និងអង្គការចំនួន១២ ដែលអារ៉ាប់រួមបានចោទប្រកាន់ថា គាំទ្រភេរវកម្ម ហើយចង់ចាប់ខ្លួន ឬត្រូវគេបណ្ដេញចេញ។

លោកបន្តថា អ្វីដែលដឹងនៅពេលនេះ គឺកាតារបានសារភាពថា បញ្ជីឈ្មោះទាំងនោះមានភាពសក្ដិសម ដែលជាបញ្ជីឈ្មោះត្រូវតែពិនិត្យ ហើយថា ពួកគេត្រូវតែកែប្រែច្បាប់ខ្លះដើម្បីធានាថា មានដំណើរការសមស្របគ្របដណ្តប់លើបញ្ហានេះ។

លោក Gargash បាននិយាយថា ប្រទេសជិតខាងរបស់កាតារបានត្រៀមលក្ខណៈដើម្បីបន្តធ្វើពហិការរយៈពេលច្រើនខែ ប្រសិនបើកាតារមិនអនុលោមទៅតាមបញ្ជីទាមទារ ដែលត្រូវបានប្រគល់កាលឲ្យកាលពីខែកន្លងទៅ និងបានយល់ព្រមលើការឃ្លាំមើលជាអន្តរជាតិនោះ។

លោកបានបន្ថែមថា “ខ្ញុំយល់ពីកង្វល់របស់សម្ពន្ធមិត្តរបស់យើង” ។ ប៉ុន្តែបញ្ហាគឺថា យើងកំពុងតែរងការឈឺចាប់ ហើយពិភពលោកកំពុងរងការឈឺចាប់ ដោយសាររដ្ឋដែលមានទឹកប្រាក់ចំនួន300ពាន់លានផោន (230 ពាន់លានផោន) និងជាអ្នកឧបត្ថម្ភធំសម្រាប់របៀបវារៈជីហាដនេះ។

ទោះយ៉ាងណាលោកបានបន្ថែមថា រដ្ឋចំនួន៤ នឹងមិនបង្កើនការធ្វើពហិការឡើយ ដោយស្នើឱ្យក្រុមហ៊ុននានាជ្រើសរើសរវាងការធ្វើពាណិជ្ជកម្មជាមួយពួកគេ ឬជាមួយប្រទេសកាតារដោយខ្លួនឯងនោះចុះ ៕ សុរ្ម័ន

 

Loading...