វិបត្តិផ្លូវចិត្តបុរសម្នាក់យកខ្សែគោចងកសម្លាប់ខ្លួន

ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ០៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព ស២៥៦១ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង០៧ នឹង០០នាទី មានឈ្មោះជិន វ៉ាន់ ភេទប្រុស អាយុ៥១ឆ្នាំ ជាប្រជាការពារភូមិក្រាំងធំ ឃុំតាំសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងសំរោង ថាមានមនុស្សធ្វើអត្តឃាត ចងកសំលាប់ ខ្លួននៅចំណុចអូរកាបាស់ព្រៃ ស្ថិតក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ។

ក្រោយមកសមត្ថកិច្ចជំនាញយើងបានចុះទៅពិនិត្យឃើញថាសាកសពមានឈ្មោះម៉ាន ម៉ន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមកស្នាក់នៅចាំដីចំការអោយឈ្មោះសុខ រស្មី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានចំការនៅចំណុចអូកាបាស់ព្រៃ ក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច បានយកខ្សែគោជ័រ ចងជាប់នឹងបង្កង់រោងទ្រុងជ្រូក កំពស់៣ម៉ែត្រកន្លះ ធ្វើអត្តឃាតចងកសំលាប់ខ្លួន នៅក្នុងរោងទ្រុងជ្រូកពីខាងក្រោយផ្ទះចំការចំម្ងាយ៦០ម៉ែត្រ បណ្តាលអោយស្លាប់ មូលហេតុមានវិបិត្តផ្លូវចិត្ត។

ក្រោយពេលពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សាកសពខាងលើអោយទៅក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...