វិស័យទេសចរណ៍នៅបារាំង នៅតែកាក់កប បើទោះបីជាមានភាពចលាចលបន្តិចនាប៉ុន្មានសប្តាហ៍ថ្មីៗនេះ

អ្នកទេសចរដែលកំពុងដើរកម្សាន្តនៅក្នុងទីក្រុងប៉ារីសបាននិយាយថាពួកគេមិនមានការព្រួយបារម្ភពេកទេចំពោះអំពើហឹង្សាដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងរដ្ឋធានីបារាំងមួយនេះកាលសប្តាហ៍កន្លងទៅ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កន្លែងដែលមានភាពទាក់ទាញមួយចំនួននៅក្នុងទីក្រុងនេះ ដែលជាធម្មតាកកកុញទៅដោយអ្នកទេសចរ បានប្រែទៅជាស្ងប់ស្ងាត់ខុសពីប្រក្រតី ពោគឺមានតែនគរបាលនិងកងប្រដាប់អាវុធតែប៉ុណ្ណោះដែលកំពុងតែដើរល្បាត បន្ទាប់ពីមានការវាយប្រហារបីថ្ងៃជាប់ៗគ្នានៅម្តុំទីក្រុងបារីសកាលបីសប្តាហ៍មុនដែលបានធ្វើឱ្យមនុស្ស១៧នាក់បាត់បង់ជីវិត។

ភ្ញៀវទេសចរម្នាក់មកពីប្រទេសអាហ្សង់ទីនឈ្មោះ Jerman Ilyushin បាននិយាយថា៖ តាមពិត​គាត់​បារម្ភបន្តិចដែរ ប៉ុន្តែបានធូរស្រាលវិញនៅពេលឃើញវត្តមាននគរបាលនិងកងប្រដាប់​អាវុធទាំងនេះ។

អ្នកបើកបរវ័យ២៦ឆ្នាំ William បានកត់សម្គាល់ថា៖ ចាប់តាំងពីមានការវាយប្រហារមក ចំនួនមនុស្សមកលេងទីក្រុងប៉ារីសបានធ្លាក់ចុះតែបន្តិចប៉ុណ្ណោះ ។

ប្រទេសបារាំងកំពុងតែប្រុងប្រយ័ត្នជាខ្លាំង ហើយបានដាក់ពង្រាយនគរបាលនិងទ័ព១២២.០០០នាក់ដើម្បីការពារប្រជាជន ជាពិសេសសាលាជ្វីសនិងបណ្តាញដឹកជញ្ជូនសំខាន់ៗ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *