វីដេអូច្បាស់​ត្រជាក់​ភ្នែក ​​ទិដ្ឋភាព​ទាំង​ស្រុង​​ស្ពាន​អ្នក​​លឿង​​ ក្រោយ​ត​ភ្ជាប់​​ស្អាត​ប៉ុណ្ណា​​!​

វីដេអូ​គ្លីប​មួយ​ ដែល​​​មាន​រយៈ​ពេល​​ជាង​ ៣ នាទី​ បាន​បង្ហាញ​ ​នូវ​ទិដ្ឋភាព​​ទាំង​ស្រុង​​​នៃ​​ទិដ្ឋភាព​ស្ពាន​អ្នក​លឿង ​​ក្រោយ​តភ្ជាប់​​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​។​ វីដេអូគ្លីប​នេះមាន​ទំ​ហំ ​៤K​​​​ ត្រូវ​បាន​បង្ហោះ​ ដោយ​លោក​ ត្រាំ​ លីរតនៈ​ នៅ​​លើ​បណ្ដាញ​សង្គម​របស់​​លោក​។ ស្ពាន​អ្នក​លឿង ​ដែល​មាន​ប្រវែង​​ ​សរុប​ចំនួន ​២២២០ ​ម៉ែត្រ ​ទទឹង​ប្រវែង​ ​១៣ ​ម៉ែត្រ​ និង​មាន​កម្ពស់​ផុត​ពី​ផ្ទៃ​ទឹក​នៅ​រដូវវស្សា ​៣៧,៥ ​ម៉ែត្រ​ ​បាន​ក្លាយ​ជា​ស្ពាន​វែង​ជាង​គេ​ និង​ជា​ស្ពាន​យោង​ប្រើ​ខ្សែ​កាប​ទី​១​ ​នៅ​កម្ពុជា​ផង​ដែរ​​។

តាម​ការ​គ្រោង​ទុក​ស្ពាន​អ្នក​លឿង​នឹង​បញ្ចប់​ការ​សាង​សង់​ ​នៅ​ខែ​មីនា​ឆ្នាំ​២០១៥​ ខាង​មុខ​ដោយ​​ចំណាយ​លើ​ការ​សាង​សង់​មាន​តម្លៃ​ជាង​ ១៣០លាន​ដុល្លារ​អាមេរិក​ ​​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *