វីដេអូ​ពត់​​ iPhone 6 Plus ​​​ជា​វីដេអូ​មាន​អ្នក​​​ទស្សនា​ច្រើនបំផុត​មួយ​លើ Youtube ឆ្នាំ ២០១៤

កន្លង​មក​ប្រិយមិត្តតែង​តែ​បាន​ឃើញ​វីដេអូ​​​​​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​តេស្ត​ iPhone 6/6 Plus ប្លែក​ៗ​ (ដូចជា ពត់​ ទម្លាក់ ​ឬ​ដាក់​ក្នុង​ទឹក​ក្តៅ​​ដើម​) នៅលើ YouTube។ ប៉ុន្តែ​ក្នុង​នោះ​មាន​តែ​វីដេអូ​​ធ្វើ​តេស្ត​ពត់ iPhone Plus មួយ​ប៉ុណ្ណោះ​ ដែល​បាន​ជាប់​ក្នុង​តារាង​វាយ​តម្លៃ​ “វីដេអូ​​​​មាន​ចំនួន​​ការ​ចូល​ទស្សនា​​ច្រើន​​បំផុត​​ទាំង​​១០​លើ YouTube ប្រចាំ​​ឆ្នាំ ២០១៤”។ វីដេអូ​ធ្វើ​តេស្ត​ពត់​​​ iPhone 6Plus នោះ​ជាប់​ចំណាត់​ថ្នាក់​លេខ​៥​​ ដែល​មាន​​​ចំនួន​ទស្សនា​រហូត​ដល់​ទៅ​​ជាង ៥៩លាន​ដង​ឯណោះ ខណៈ​ដែល​វីដេអូ​ ៩ផ្សេង​ទៀត​ក៏​មាន​ចំនួន​ចូល​ទស្សនា​​រាប់​លាន​ដង​ដែរ​។ ខាង​ក្រោម​​ជា​វីដេអូ​ទាំង​១០ ដែល​មាន​​ចំនួន​ចូល​ទស្សនា​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ ២០១៤៖

១.ឆ្កែ​ពីងពាង(Mutant Giant Spider Dog) មាន​ចំនួន​​ចូល​ទស្សនាជាង ១១៥លាន​ដង​

២. Nike Football: Winner Stays មាន​ចំនួន​​ចូល​ទស្សនាជាង ៩៩លាន​ដង​

៣. ស្នាម​ថើប​គ្រាដំបូង (First Kiss) មាន​ចំនួន​​ចូល​ទស្សនាជាង ៩៤លាន​ដង

៤. Suor Christina Scuccia​ ជា​ម្ចាស់​ពាន​រង្វាន់​ The Voice របស់​ប្រទេស​អ៊ីតាលី (Suor Christina Scuccia on The Voice of Italy) មាន​ចំនួន​​ចូល​ទស្សនាជាង ៦៦លាន​ដង​

៥. កា​រ​ធ្វើ​តេស្ត​ពត់ iPhone 6Plus (iPhone 6 Plus Bend Test) មាន​ចំនួន​​ចូល​ទស្សនាជាង ៥៩លាន​ដង

6. ក្មេង​ប្រុស​ទាំង​ពីរ Bars & Melody ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​គណៈកម្មការ​ Britain’s Got Talent’s (Bars & Melody — Simon Cowell’s Golden Buzzer Act) មាន​ចំនួន​​ចូល​ទស្សនាជាង៥៧លាន​ដង

៧. កូន​ឆ្កែ​ជា​ទីស្រឡាញ់​ (Budweiser’s “Puppy Love”)មាន​ចំនួន​​ចូល​ទស្សនាជាង ៥៣លាន​ដង

https://www.youtube.com/watch?feature=player_embedded&v=uQB7QRyF4p4

៨. ទារក​បីសាច​បន្លាច​អ្នក​ទីក្រុង (Devil Baby Attack) មាន​ចំនួន​​ចូល​ទស្សនា​ជិត ៥០លាន​ដង

៩.ឈុត​ឆាក​ប្រយុទ្ធ​គ្នា​រវាង Goku និង Superman (Goku vs. Superman) មាន​ចំនួន​​ចូល​ទស្សនា​ជាង ៤១លាន​ដង

១០. បទពិសោធន៍​ជីវិត១០ម៉ោង​​​​ធ្វើ​ជា​ស្រ្តី​នៅ​ទីក្រុង​ញីវយ៉ក (10 Hours of Walking in NYC as a Woman) មាន​ចំនួន​​ចូល​ទស្សនា ជាង ៣៧លាន​ដង

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ marketwatch

Loading...

Leave a Reply

Your email address will not be published. Required fields are marked *