វីដេអូ គ្រោះថ្នាក់ ព្រឺក្បាលហួស រថយន្ត កង់ ១៤ បុក និង កិន ពីលើ តែជីវិតថ្លៃ​ (មាន video clip)

គ្រោះថ្នាក់ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ បេក្ខភាពជិះកង់ត្រុកៗនោះ ពិតជាសំណាង ហួស អាច និយាយបានថា មួយក្នុងមួយពាន់លានគ្រោះថ្នាក់ ដែលគាត់អាចបន្តរស់រានមានជីវិត ក្រោយពីរូបគាត់ ត្រូវបានរថយន្តដឹកទំនិញធន់ធំ ប្រភេទ កង់ដល់ទៅ ១៤ បើកបុក និង កិនពីលើ នៅ ​​ ក្នុងប្រទេសចិន កាលពីកន្លងទៅនេះ ។
អ្វីដែលជាការកត់សម្គាល់ គេបានឃើញ រថយន្តដឹកទំនិញខាងលើ បត់មកស្តាំ ដោយបាន ព្យាយាម បើកឆ្លងកាត់ផ្លូវ រួចក៏បានបុកគាត់តែម្តង នៅក្នុងទីក្រុង Ningbo នាខេត្ត Zhejiang ប្រទេសចិន​ ។ សេច ក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បុរសជាជនរងគ្រោះនោះ រងគ្រោះពុំមានការគម្រាមគំហែង ដល់អា យុជីវិតអ្វីនោះទេ ពោល លោកគ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ ។

អាជ្ញាធរក្នុងស្រុក បានធ្វើការស្តីបន្ទោស អ្នកបើករថយន្តដឹកទំនិញធន់ធំ ចំពោះ គ្រោះថ្នាក់ ដ៏រន្ធត់ និង តក់ស្លុតលើកនេះ ។ មិនត្រឹមតែមានការធ្វេសប្រហែស ក្នុងការមើលមុខក្រោយ មើលអ្នកជិះកង់នោះ ទេ តែអ្នកបើកបររថយន្តខាងលើ ក៏បំពានច្បាប់ ដោយពុំព្រមឈប់ដូចគ្នាដែរ ។ ជ្រាប កាន់តែច្បាស់ថា តើ គ្រោះថ្នាក់ព្រឹក្បាល អាចកើតឡើងបានយ៉ាងណានោះ តាមដានទស្សនាឃ្លីបខ្លីខាងក្រោមនេះបន្តិច ទៅ ៖

Loading...

Leave a Reply

Your email address will not be published. Required fields are marked *