វីដេអូ Pre-Wedding ដ៏​ផ្អែមល្ហែម​របស់​គូ​ស្នេហ៍ ម៉ារីម៉ា

គូ​ស្នេហ៍​កំពូល​តារា​សម្ដែង​ហ្វីលីពីន Marian Rivera និង Dingdong Dantes បាន​បង្ហាញ​វីដេអូ Pre-wedding ដ៏​ផ្អែមល្ហែម​មួយ​ មុន​​ចូល​រោងការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ខាង​មុខ​នេះ។

បើ​តាម​ការ​បញ្ជាក់​លើ​បណ្ដាញ​ Facebook របស់​តារា​សម្ដែង​សិចស៊ី Rivera វីដេអូ​មួយ​នេះ​​​គឺ​ជា​គំនិត​ផ្ទាល់​របស់​អនាគត​ស្វាមី​របស់​នាង គឺ​តារា​សម្ដែង Dantes និង​​បាន​បង្ហាញ​ពី​សកម្មភាព​ដែល​ពួក​គេ​ចូលចិត្ត​ធ្វើ​ជាមួយ​គ្នា​នៅ​ពេល​សម្រាក​ពី​ការងារ។

Rivera វ័យ ៣០ឆ្នាំ និង​ Dantes វ័យ ៣៤ឆ្នាំ បាន​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​​ជាង ៥ឆ្នាំ​មក​ហើយ។ ពួក​គេ​បាន​ជួប​គ្នា​ដំបូង​កាល​ពី​ឆ្នាំ​២០០៧ នៅ​ពេល​សម្ដែង​រឿង “ម៉ារីម៉ា” ជាមួយ​គ្នា ហើយ​ក៏​បាន​សម្ដែង​ជា​តួ​ឯក​រួម​គ្នា​ក្នុង​រឿង​ភាគ​ហ្វីលីពីន​ជា​ច្រើន​ទៀត។ តារា​ល្បី​ទាំង​ពីរ​ដួង នឹង​រៀបការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ខាង​មុខ​នេះ នៅ​ព្រះវិហារ Immaculate Concepcion ក្នុង​ទីក្រុង Quezon នៃ​ប្រទេស​ហ្វីលីពីន។

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *