វីវ៉ាសាកកម្លាំងជាមួយ ZOOMER.X ស្លាប់មួយទាំងព្រឹក

ភ្នំពេញ : មូ៉តូ២គ្រឿងម៉ាកZOOMER.X ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១FU ៩៩៤៤ ពន្លះគ្នាជាមួយនឹងមូ៉តូម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AB ៥៨៥៣ ពេញទំហឹងបណ្ដាលអោយបុរសម្នាក់ជិះមូ៉តូវីវ៉ា ពណ៍ខ្មៅស្លាប់ និងម្ខាងទៀតម៉ូតូ ZOOMER របួសទៅមន្ទីរពេទ្យឯកជន ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង កាលវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចមុខផ្ទះលេខ៦៧៥C តាមផ្លូវ៣១០ ស្ថិតនៅភូមិ៥ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ គឹម សិរី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊នខេមបូឌា សេហ្វធី ស្នាក់នៅភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្លាប់នៅនឹងកន្លែងកើតហេតុ ៕

sa se

Loading...