វៀតណាមជាង១០នាក់ ត្រូវសមត្ថកិច្ចអន្តោប្រសេន៍ ឃាត់ខ្លួន

ភ្នំពេញ៖ ជនជាតិវៀតណាមជាង១០នាក់ពាក់ព័ន្ធនិងករណី រស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នេះ ត្រូវកម្លាំងសមត្ថកិច្ចអន្តោប្រសេន៍ ឃាត់ខ្លួននៅតាមបណ្ដោយផ្លូវ២៤៧ ភូមិ១០ ក្រុម២៥ ចំណុចផ្ទះជួលលេខ៤៧,៤៧,៥២,៤១៦និង៤០៨z ក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ និងទទួលបានព័ត៌មានថា មានជនជាតិវៀតណាម ចំនួន១៥នាក់(ស្រីចំនួន១០នាក់) មករកសីុបើកហាងលក់ការហ្វេ និងម៉ាស្សា កោសជប់ ហើយនោះ សមត្ថកិច្ចកម្ពុជាក៍បានបើកប្រតិបត្តិការបង្រ្កាបនិងចាប់ខ្លួន ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យរួច កម្លាំងរបស់លោកបានរកឃើញ ជនជាតិវៀតណាមចំនួន១៥នាក់(ស្រីចំនួន១០នាក់)
ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បី ធ្វើការអប់រំណែនាំឲ្យធ្វើសៀវភៅកាងារ និងធ្វើការផាកពិន័យ តាមច្បាប់ ដោយ ធ្វើ ផាកពិន័យថវិការចូលរដ្ឋចំនួន៥០ម៉ឺនរៀលសម្រាប់ជនជាតិបរទេសម្នាក់ ។
ពាក់ព័ន្ធនិងករណីនេះផងដែរលោកក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។
លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថាកន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្មនានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម ឬហាងផ្សេងៗ របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។
យោងតាមមាត្រា ទី ២៩ ច្បាប់ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារះប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិ រដ្ឋដោយតុលាការ ៕

28-10-201561531

61537

Loading...

Leave a Reply

Your email address will not be published. Required fields are marked *