វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកកោះសូទិន ស្តីពីការអភិវឌ្ឍគ្រប់វិស័យ និងភូមិឃំុមានសុវត្ថិភាព របស់ក្រុមប្រឹក្សាស្រុកអាណត្តិទី៣

រដ្ឋបាលស្រុកកោះសូទិន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកកោះសូទិន នៃខេត្តកំពង់ចាម ស្តីពីការអភិវឌ្ឍគ្រប់វិស័យ និងភូមិឃំុមានសុវត្ថិភាព របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ នៅវត្តរតនបុប្ផារាម មហាខ្ញូង ឃំុមហាខ្ញូង ស្រុកកោះសូទិនក្រោមអធិបតីភាពលោក ហេង ហ៊ុន ប្រធានក្រុុមប្រឹក្សាស្រុកកោះសូទិន និង លោក យី​​ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន និងដោយមានការចូលរួមពីឯកឧត្តម ជ្រឹម ឆេងលីម អនុក្រុមការងារឃំុមហាខ្ញូង ,ឯកឧត្តម ស៊ុំ វឌ្ឍនៈ ទីប្រឹក្សាក្រសួងព័ត៏មាន ក្រុមការងារឃំុកំពង់រាប ,ឯកឧត្តម ម៉េង សុខអាន ទីប្រឹក្សាក្រសួងព័ត៏មានក្រុមការងារឃំុកំពង់រាប ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកលោកស្រីអភិបាលរង នាយករដ្ឋបាល ប្រធានការិយាល័យ អង្គភាពចំណុះនិងជំនាញជុំវិញស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋមកពី៣ឃុំ(មហាខ្ញូង ,ព្រែកតានង់ ,កំពង់រាប)សរុបអ្នកចូលរួម៨៥នាក់ស្រី០៩នាក់។

វេទិការៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាស្រុកសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានា ផ្តល់ឱកាសដល់ប្រជាពលរដ្ឋអំពីអាទិភាពនៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាស្រុកសម្រាប់ឆ្នាំខាងមុខ ទទួលយកនូវអនុសាសន៍និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សានិងឆ្លើយតបជាដើម។ ជារួមវេទិកាខាងលើនេះ បានសម្រេចនូវលទ្ធផលការឆ្លើយនូវរាល់សំណួរនិងសំណូមពរមួយចំនួន។ រាល់សំណួរនិងសំណូមពរមួយចំនួនត្រូវបានគណៈអធិបតីដោះស្រាយភ្លាមៗជូនម្ចាស់សំណួរក្នុងអង្គវេទិកាជ្រាប។ ដោយឡែកសំណួរនិងសំណូមពរមួយចំនួន ដែលមានការពាក់ព័ន្ធជំនាញលើសដែនសមត្ថកិច្ចស្រុក គណៈធិបតីនឹងដោះស្រាយជូននៅពេលក្រោយបន្ទាប់ពីចប់វេទិកា និងដាក់ជូនថ្នាក់ដឹកនាំខេត្ត ក្រសួង ស្ងាប័នពិនិត្យពិភាក្សានិងសម្រេចបន្ត ។

ជារួមមានសំណួរសំណូមពរសរុបមាន៧ ដោះស្រាយ បាន៦ នៅសល់១បញ្ជូនទៅរដ្ឋបាលខេត្តដោះស្រាយបន្ត៕

Loading...