វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ត្រូវបានដាក់ឲ្យប្រើប្រាស់ទៅលើមនុស្សប្រហែល ១លាននាក់

ក្រុមហ៊ុនផលិតឱសថបាននិយាយកាលពីល្ងាចថ្ងៃពុធ (១៨ វិច្ឆិកា) ថា មនុស្សជិតមួយលាននាក់បានប្រើវ៉ាក់សាំងការពារជំងឺ COVID-19 ដែលត្រូវបានបង្កើតដោយក្រុមឱសថជាតិចិន (Sinopharm) តាមរយៈកម្មវិធីប្រើប្រាស់ជាបន្ទាន់មួយរបស់ប្រទេសចិន។

ប្រទេសចិនបានចាប់ផ្តើមកម្មវិធីប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់កាលពីខែកក្កដា ដែលរហូតមកដល់ពេលនេះមានបេក្ខជនស្រាវជ្រាវវ៉ាក់សាំងចំនួន៣នាក់សម្រាប់បុគ្គលិកសំខាន់ៗ និងក្រុមមនុស្សដែល សិក្សាមិនទាន់ត្រូវបានបញ្ចប់ដើម្បីបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ក៏ដោយ។

ក្រុមហ៊ុន Sinopharm បានអះអាងនៅក្នុងអត្ថបទមួយនៅលើបណ្តាញសង្គម WeChat ដោយបានដកស្រង់សំដីប្រធានក្រុមហ៊ុនលោក Liu Jingzhen ពីបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថា មិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយត្រូវបានរាយការណ៍ពីអ្នកដែលបានទទួលវ៉ាក់សាំងក្នុងការប្រើប្រាស់បន្ទាន់នោះទេ។

ក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួនពីរត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធចិន National Biotec Group (CNBG) របស់ក្រុមហ៊ុន Sinopharm និងទី៣ទទួលបានការអភិវឌ្ឍដោយ Sinovac Biotech ។ គេមិនទាន់ច្បាស់ថា តើវ៉ាក់សាំងមួយណាដែលលោក Liu Jingzhen កំពុងនិយាយនោះមានប្រសិទ្ធភាពប៉ុណ្ណានោះទេ ហើយក្រុមហ៊ុន Sinopharm ក៏មិនអាចរកការអត្ថាធិប្បាយបានភ្លាមៗដែរ។

អត្ថបទបានដកស្រង់សម្តីដោយលោក Liu Jingzhen បាននិយាយថា វ៉ាក់សាំងពិសោធន៍កំពុងធ្វើការសាកល្បងដំណាក់កាលទី៣នៅក្រៅប្រទេសដែលបានជ្រើសរើសមនុស្សជិ ៦០.០០០នាក់ ហើយគំរូឈាមរបស់អ្នកចូលរួមជាង៤ម៉ឺននាក់ត្រូវបានគេសាកល្បងរយៈពេល១៤ថ្ងៃបន្ទាប់ពីពួកគេបានចាក់ថ្នាំវ៉ាក់សាំងលើកទី២រួចរាល់។

ពាក់ព័ន្ធការផលិតវ៉ាក់សាំងរបស់ចិននេះ អ្នកជំនាញវេជ្ជសាស្ត្របានព្រមានប្រឆាំងនឹងការប្រើប្រាស់ទិន្នន័យយកតែពីកម្មវិធីប្រើប្រាស់បន្ទាន់របស់ចិនមួយមុខ ដោយមិនបានបង្ហាញពីលទ្ធផលប្រៀបធៀបពីក្រុមត្រួតពិនិត្យស្ដង់ដារព្យាបាលដើម្បីកំណត់ប្រសិទ្ធភាពវ៉ាក់សាំងនេះនោះទេ ៕

 

 

Loading...