សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមហ៊ុនបាតអាង នៅតែបន្តរ មិនខ្វល់ពីមន្ត្រីជំនាញ

ខេត្តស្ទឹងត្រែង៖ក្រុមហ៊ុនបាតអាងនៅតែបន្តរសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ តាមរថយន្តប៉ាកុង និងរថយន្តយីឌុបធំៗ យ៉ាងគគ្រឹគគគ្រេង តាមកំណាត់ផ្លូវជាតិលេខ៧៨ចាស់ ដែលដឹកចេញពីតំបន់នានាក្នុងស្រុកសេសាន ឆ្លងកាត់ស្ពានស្រែពក យកមកស្តុកទុកនៅក្នុងក្រុមហ៊ុនរបស់គេដែលមានចម្ងាយពីស្ពានស្រែពកប្រហែលជា១គីឡូម៉ែត្រ និងបន្តដឹកជញ្ជូនតាមរថយន្តយីឌុបដើម្បីយកទៅលក់ទីផ្សារប្រទេសវៀតណាម។

ប្រជាពលរដ្ឋរស់នៅក្បែរនោះអោយដឹងថា:សព្វថ្ងៃនេះក្រុមហ៊ុនបាតអាង មិនមានឈើសម្រាប់ដឹកចេញទៀតទេ ប៉ុន្តែឈើដែលកំពុងដឹករាល់ថ្ងៃននេះ គឺជាឈើដែលក្រុមហ៊ុនដើរប្រមូលទិញពីក្រុមឈ្មួញផ្សេងទៀតដែលពួកឈ្មួញទាំងអស់នោះកំពុងធ្វើសកម្មភាព ចូលកាប់ និង អាឈើ ក្នុងព្រៃដើម្បីប្រមូលយកមកលក់អោយក្រុមហ៊ុនបាទអាង ស្ថិតក្នុងភូមិស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថា:ការដឹកជញ្ជូនឈើចូលឃ្លាំង និងការដឹកចេញទៅកាន់ទីផ្សានោះត្រូវបានគេដឹងថា មានឈ្មោះសាន ចយ ជាអ្នករត់បង់លុយ អោយសមត្ថកិច្ចតាមដងផ្លូវ ពីខេត្តស្ទឹងត្រែង ដល់ខេត្តត្បូងឃ្មុំ ទាំងអស់ ចំណែក ឈ្មោះ ប៊ុន រ៉េត គឺជាមេការ ព្រមទាំងជាអ្នកសម្របសំរួល ដល់ការដឹកជញ្ជូនឈើចេញពីតបន់នោះ។

ប្រភពបានបន្តថា:ឈើដែលដឹកចេញពីក្រុមហ៊ុនបាទអាង ត្រូវបានគេដឹងថាមាន ច្បាប់ P C ត្រឹមត្រូវ ប៉ុន្តែធាតុពិតឈើក្នុងបាតអាងបានអស់បាត់ទៅហើយ តែក្រុមហ៊ុនបានយកឈើដែលប្រមូលទិញ ពីខាងក្រៅមកដាក់ចូលក្នុងក្រុមហ៊ុនដើម្បីអោយឈើទាំងនោះក្លាយទៅជាឈើស្របច្បាប់។

សព្វថ្ងៃនេះឈើដែលដឹកចេញមានច្បាប់ PC តែមួយឡានតែការដឹកឈើរបស់ក្រុនហ៊ុន បាទអាង គឺដឹកដល់ទៅ ៤ ទៅ ៥ ឡាន ហើយឈើមួយឡានមាន PC ត្រឹមតែ១៨ម៉ែត្រគូបតែប៉ុណ្ណោះ តែគេដាក់រហូតដល់ ៤០ទៅ៥០ ម៉ែត្រគូប ដោយសាតែមាន លោកសាន ចយ ជាអ្នករត់ការគ្រប់សមត្ថកិច្ចទាំងអស់នៅតាមគោលដៅ ទើបធ្វើអោយការដឹកជញ្ជូនឈើទាំងនេះបានយ៉ាងរលូន។

ចំពោះបញ្ហាខាងលើប្រជាពលរដ្ឋបានលើឡើងថាបើសិនជាមន្ត្រីជំនាញ និង សមត្ថកិច្ច ដែលពាក់ព័ន្ធ មិនមានចំណាត់ការ និង មិនបានយកចិត្តទុកដាក់ពីបញ្ហាព្រៃឈើដែលក្រុមហ៊ុនខាងលើកំពុងប្រព្រឹត្តផ្ទុយពីច្បាប់នេះទេ ព្រៃឈើនិងរលាយគ្មានសល់មិនខានឡើយ។

05-10-2015d59731

Loading...

Leave a Reply

Your email address will not be published. Required fields are marked *