សកម្មភាពដឹកជញ្ជូនឈើ នៅក្នុងខេត្តស្ទឹងត្រែង បានចាប់កម្រើកឡើងវិញហើយ

សកម្មភាពដឹកជញ្ជូនឈើ នៅក្នុងខេត្តស្ទឹងត្រែង បានចាប់កម្រើកឡើងវិញហើយ នៅគ្រាបច្ចុប្បន្ននេះ។

ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលមានឋាន:តូចតាចក្នុងខេត្ត បានស្នើដល់ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង គួរលោកពិនិត្យ និងមានចំណាត់ការ លើសកម្មភាពប្រព្រឹត្តបទល្មើសនេះ ផងទាន ។

ឈ្មួញឈើ ដែលដឹកជញ្ជូនឈើយ៉ាងកម្មនេះ ត្រូវគេដឹងថា ឈ្មោះ ចែ មុំ ផ្ទះនៅគីឡូ២ ផ្លូវចូលទៅពេទ្យ ២១ ភូមិភាគ១ តែងបានដឹកឈើតាមរថយន្តសាំងយ៉ុង ចាប់ពី៣ ទៅ៤គ្រឿងក្នុង១យប់ ចេញដំណើរពីចំណុចវាលដេញ ក្នុងស្រុកងាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ចរាចរណ៍ផ្លូវគោក យ៉ាងតឹងរឹងបំផុត ឆ្ពោះទៅកាន់ទឹកដី ខេត្តក្រចេះ បានយ៉ាងរលូន។
សកម្មភាពរបស់ឈ្មួញខាងលើនេះ ក៏តម្រូវអោយថ្នាក់ដឹកនាំខេត្ត សមត្ថកិច្ចគ្រប់ប្រភេទ ដែលមានតួនាទី បង្ក្រាបបទល្មើសធនធានធម្មជាតិ គួរតែធ្វើការត្រួតពិនិត្យ និងមានចំណាត់ការ លើករណីនេះ ផងទាន។

សេចក្តីរាយការណ៍បានអោយដឹងថា ក្រៅពីមេឈ្មួញ យាយ មុំ ក៏នៅមានឈ្មួញជាច្រើននាក់ទៀត កំពុងផ្គើននឹងការអនុវត្តច្បាប់ របស់គណ:កម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសនោះ គឺកំពុងតែផ្គើននឹង បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

Loading...