សកម្មភាពដឹកឈើនៅតែបន្តកើតមានខណៈមន្ត្រីស្ពឹកស្រពន់

ខេត្តកំពង់ស្ពឺៈ ជារៀងរាល់យប់យោងតាមសេចក្តីរាយការណ៍បានប្រាប់ថា សកម្នភាពដឹកឈើរបស់ក្រុមឈ្មួញនៅតែបន្តកើតមានជាហូរហែខណៈមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើគិរីវ័ន្ត និងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ហាក់មានភាពស្ពឹកស្រពន់ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសមួយនេះ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី៤មករា២០១៨ នៅភូមិតាំងស្យាឃុំតាំងស្យាស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនៅផ្ទះមន្ត្រីយោធាមួយរូបដែលគេស្គាល់ថា ឈ្មោះយឹម សុផាន់ បានប្រើកូនចៅអោយលើកឈើដាក់លើឡានយីឌុប០២គ្រឿងមប្រុងដឹកចេញទៅទៅលក់នៅព្រំដែនខេត្តតាកែវ។

យោងសេចក្តីរាយការណ៍គឺមុនពេលដែលឈ្មួញលើកឈើដាក់ឡានគឺគេតែងតែប្រមូលដឹកឈើតាមគោយន្តចេញពីតំបន់ចំបក់ឆ្ពោះមកផ្ទះនៅចំណុចខាងលើហើយទើបលើកដាក់ឡានដឹកចេញទៅក្រៅជាបន្ត។សកម្មភាពនេញកើតមានយូឆ្នាំមកហើយតែមិនដែកមានស់លោកណាអលពើបង្ក្រាបទាក់តែសោះ។

ក្រោយទទួលសេចក្តីរាយការណ៍អ្នកយកពត៌មានយើងបានទាក់ទងទៅលោកជាសារ៉ននាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋដើម្បីទៅធ្វើការបង្ក្រាប។ពេលនោះដែរលោកជាសារ៉នហាក់បីដូចជាមានចេតនាពន្យាពេលមិនចង់ចុះទៅបង្ក្រាបដើម្បីទុកឱកាសអោយឈ្មួញជម្លៀសឡានដឹកឈើចេញពីចំណុចខាងលើ។ពេលនោះដែរលោកជាសារ៉នបាននិយាយថាមិនបាច់ទៅទេចាំលោកទាក់ទងឈ្មួញរូបនោះយកលុយ២០០០០០រៀលមកអោយហើយចាំលោកថែម១០០០០០រៀលអោយទៀត។មិនដឹងថាតើលោកជាសារ៉នមានទំនាក់ទំនងឬខ្លាចអំណាចឈ្មួញខាងលើយ៉ាងណានោះទេបានជាលោកជាសារ៉នហាក់បីដូចជាគ្មានមនសិកាក្នុងការបង្រ្កាបបទល្មើសព្រៃឈើបែបនេះ។

ភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់គិរីវ័ន្តនិងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋដែលមានលោកជាសារ៉នជានាយផ្នែកនេះផងល្មមដល់ពេលដែលអាជ្រើសរើសមន្ត្រីដែលមានឆន្ទៈនិងមនសិកាបំរើផលប្រយោជន៍សង្គមជាពិសេសគឺការបង្ក្រាបបទល្មើសព្រៃឈើតែម្តងបើបណ្តោយតទៅទៀតនោះព្រៃឈើនៅតំបន់កំពង់ស្ពឺច្បាស់ជារលាយហិនហោចជាក់ជាមិនខានឡើយ។
ពាក់ព័ន្ឋករណីនេះដែរ
លោកជា សារ៉ន និយាយថាលោកមិនបានលុយកាក់អ្វីពីមេឈ្មួញនោះដែរ លោកទើបនិងឡើងថ្មីចង់តែបង្ក្រាបនោះទេ ប៉ុន្តែធ្វើម៉េចវាយប់ទៅហើយពិបាកសុំយោបល់ថ្នាក់លើនិងឆ្លងទៅព្រះរាជអាជ្ញា។

មានការិះគន់ថា ទង្វើរបស់លោកនាយផ្នែករដ្ឋបាលព្រៃឈើថ្មីនេះហាក់បីដូចជាមិនចង់បង្ក្រាបបទល្មើសព្រៃឈើនោះឡើយ។ម្៉្យាងបើលោកមានមនសិការក្នុងការបង្ក្រាបមេឈ្មួញល្បីឈ្មោះនោះមែន កុំថាឡើយយប់សូម្បីនៅក្នុងផ្ទះថ្ម10ជាន់ក៌អាចបង្ក្រាបបាននោះដែរអោយតែរាយការណ៍និងសុំគោលការពីថ្នាក់លើ។
ប្រជាពលរដ្ឋរិះគន់លោកជាសារ៉ន នាយផ្នែកថ្មីថាសង្ស័យបានឡើងជានាយផ្នែកនេះចំណាយអស់លុយច្រើនហើយទើប លោកមិនចង់បង្ក្រាបបទល្មើសព្រៃឈើ ជាពិសេសមេឈ្មួញល្បីឈ្មោះម្នាក់នេះនោះ ដើម្បីស្រង់ដើមវិញផងក៌មិនដឹង។

អ្នកដែលដឹងរឿងនេះបានលើកឡើងថាលោក ជា សារ៉ន ហាក់បីដូចជាគ្មានសមត្ថភាពក្នុងការដឹកនាំកម្លាំងក្រោមឱវាតបង្ក្រាបបទល្មើសព្រៃឈើ បណ្តែតបណ្តោយអោយក្រុមឈ្មួញ ជាពិសេសមេឈ្មួញឧក្រឹតកម្មព្រៃឈើ ឈ្មោះ ផាន់ ដែលជាកងអង្គរក្ស របស់សម្តេចហ៊ុនសែនដែលល្បីឈ្មោះខាងយកតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តខុសច្បាប់កាប់បំផ្លាញព្រៃឈើអោយវិនាសហិនហោសស្ទើរតែគ្មានសល់នៅក្នុងខេត្តកំពង់ស្ពឺ ដែលបានឃុបឃិតគ្នាជាមួយជំនាញនិងសមត្ថកិច្ចទូរទាំងខេត្តកំពង់ស្ពឺតែម្តង។បន្ទាប់ពីអ្នកយកព័ត៌មានយើងរាយការណ៍ទៅលោកជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើថារថយន្តយីឌុបពីរគ្រឿងកំពុងតែលើកឈើនោះ ស្រាប់រំលងប្រហែលជាមួយម៉ោងរថយន្តយីឌុបមួយគ្រឿងក្បាលពណ៌ស ទ្រុងពណ៌ខៀវបើករត់រហូតដល់ខេត្តតាកែវបាត់ទៅហើយ។ចំណែកលោកនាយផ្នែកបាននិយាយជាមួយអ្នកយកព័ត៌មានយើងថាទៅដេកចាំបង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញខាងលើតែបានត្រឹមនិយាយតែប៉ុណ្ណោះ។

មិនដឹងថាលោកនាយផ្នែកខ្លាចអំណាចមេឈ្មួញឧក្រឹត្តកម្មព្រៃឈើឬក៌លោកគេចវេស?មួយសន្ទុះក្រោយមក ស្រាប់តែមានលេខទូរសព្ទ័អនាមិកមួយខ្សែរដែលមានលេខ012333158ទូរសព្ទ័ចូលហើយសួរភ្ងាក់របស់យើងថារាយការណ៍ទៅមេព្រៃដើម្បីបង្ក្រាបឈើណឹងមានភស្តុតាងច្បាស់ឬអត់?ហើយជនអនាមិកនោះសួរទៀតថា នៅកាសែតខាងណា គេទូរសព្ទ័ពីខេត្តកំពង់ចាមទៅ។

លេខទូរសព្ទ័ខាងលើខលមកក្នុងន័យចង់គំរាមអ្នកយកព័ត៌មានយើងថាបើហ៑ាននាំកម្លាំងណាមួយទៅបង្ក្រាបគេនឹងធ្វើអោយរលាយជាក់ជាមិនខាន តែមិនដឹងថាតើគេចង់បាញ់សម្លាប់អ្នកយកពត៌មានយើងឬយ៉ាងណានោះឡើយ។ទោះជាយ៉ាងក៌ជំនាញមិនបានចុះទៅបង្ក្រាបបទល្មើសដដែល រហូតមកដល់ព្រឹកថ្ងៃទី៥មករា២០១៨នេះឡានដឹកឈើទាំង២គ្រឿងនោះបានទៅដល់គោលដៅដោយសុវត្ថិភាព។

បើតាមប្រភពក្រៅផ្លូវការបានបង្ហើបថាក្នុងមួយឡានឈ្មួញបានបង់អោយលោកជាសារ៉ន១០០ដុល្លារជាថ្នូរនឹងការមិនបង្ក្រាប។

ករណីនេះសូមលោករដ្ឋមន្ត្រីពិនិត្យមើលភាពអសកម្មរបស់ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើបសេដ្ឋដែលឡងតាមខ្សែនេះផងទាន៕ នាងនួន

 

Loading...