សកម្មភាព​ក្រុមអ្នកកាងឡានដឹកជញ្ជូនបទល្មើសតាមផ្លូវជាតិលេខ62 ខេត្ត​កំពង់ធំ

ខេត្ត​កំពង់ធំ នេះជា សកម្មភាព យ៉ាងគឃ្លើនរបស់ក្រុម ឧក្រិដ្ជជនបំផ្លាញព្រៃឈើ ដែល​បានដឹកជញ្ជូនឈើដោយខុសច្បាប់ តាមបណ្តោយផ្លូវ ជាតិ​លេខ​62​ ដែល​លាតសន្ធឹង​ពី​ខេត្ត​កំពង់ធំ ទៅ ខេត្តព្រះវិហារ ដែល​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ដោយ​មិនមានការខ្លាចញញើតច្បាប់នោះឡើយ។

សកម្មភាព​របស់​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ បាន​ធ្វើ​សកម្មភាព​ បានប្រើប្រាស់ រថយន្ត​លុចស៊ីស470 ពណ៌ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2R-3821 បានបិទរថយន្តរបស់សមត្ថកិច្ច ដោយរ៉េពេញផ្លូវ ដូចពស់វែក គោល​បំណង​រារាំងកាងបទល្មើស មិនអោយឡើងកាក់ រថយន្ដ​សាំយ៉ុង ពណ៌​ស អត់​ស្លាក​លេខ​ ដែល​សង្ស័យ​មានការដឹកឈើប្រណិត ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​3និង5នាទី ឈានចូលថ្ងៃទី២ ខែតុលា​ឆ្នាំ​២០២០។

 

សូម​បញ្ជាក់ ផង​ដែរ​ថា​ ក្នុង​សកម្មភាព​បង្រ្កាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​ មួយកញ្រែង ដែល​តែងតែចងអង្រឹង អើត ក ដូចកុកចាំចិកត្រីនៅ តាមដងផ្លូវ និងសមត្ថកិច្ចជំនាញនៃខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ ពុំមានសកម្មភាពបង្រ្កាបរថយន្តឡើយ បែរជាចតរថយន្តដេកអេសពោះទៅវិញ។

ទោះយ៉ាងណា រថយន្ដ​ដឹកបទល្មើស ក៏នៅមាន យីអ៊ុនខ្ពស់ អាចគេចខ្លួនពីការតាមប្រមាញ់បានយ៉ាងសុវត្តិភាព ដោយសារ​អំណាចទឹកលុយ ទិញភារកិច្ច តួនាទី​របស់សមត្ថកិច្ច ពាក់ព័ន្ធ​ ឲ្យកើតជំងឺស្ពឺកដៃជើង កក្រើក​មិនរួច ចាំដេកស៊ីតែប្រាក់ខែ ដែល​បាន​មកពីភាស៊ីរបស់រាស្រ្ត។

ប្រជាពលរដ្ឋបានសំណូមពរ ឲ្យឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមទាំងថ្នាក់ដឹកនាំខេត្ត មេត្តា ជួយបង្ក្រាប បទល្មើស ដឹកជញ្ជូនឈើដោយខុសច្បាប់ តាមបណ្ដោយផ្លូវជាតិ លេខ 62 ក្នុងខេត្តកំពង់ធំនេះផង និងសូមស្ថាប័នមានសមត្ថកិច្ច បើកការស៊ើបអង្កេតរកម្ចាស់រថយន្ត កាងបទល្មើសខាងលើក ដើម្បី​មកផ្តន្ទាទោសតាមច្បាប់៕

 

Loading...