សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ​ អាច​នឹង​ផ្ទុះ​ឡើង​ឆាប់ៗ​នេះ​ហើយ​?​

​កាលណា​គេ​ព្រួយបារម្ភ​ថា​ពិភពលោក​ អាច​កើត​មាន​សង្គ្រាម​ឆាប់ៗ​នេះ​ គឺ​ ដំបូង​គេ​ នឹកគិត​ភ្លាមទៅ​លើ​ស្ថានការណ៍​សឹក​ នៅ​ លើ​ឧបទ្វីប​កូរ៉េ​ហើយ​ បន្ទាប់​មក​គេ​គិត​ទៅ​ភាព​តានតឹង​រវាង​ ប្លុក​យោធា​ណា​តូ​ ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ជាមួយ​រុ​ស្ស៊ី​។

​តែ​ថ្មីៗ​បំផុត​នេះ​ ដែល​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​ផ្ទះ​សង្គ្រាម​ គឺ​ នៅ​លើ​ឧបទ្វីប​ ព្រោះស្ថានការណ៍​សឹក​បាន​តានតឹង​ជាប់​ជា​និច្ច​ ដោយ​កូរ៉េ​ខាងជើង ​គំរាម​ធ្វើសង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​អា​មេ​រិ​ក​ ដោយ​ចាប់ផ្ដើម​ដំបូង​វាយលុក​ចូល​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ជា​សម្ព័ន្ធភាព​ជាមួយ​អា​មេ​រិ​ក​ ។​

​កត្តា​អ្វីខ្លះ​អាច​នាំ​ឱ្យ​មាន​សង្គ្រាម​កើតឡើង​នៅ​លើ​ឧបទ្វីប​កូរ៉េ​ ?

​បើ​និយាយ​ពី​សកម្មភាព​នាំ​ទៅ​រក​សង្គ្រាម​មាន​ច្រើន​ដូច​ជា​៖

-​អា​មេ​រិ​ក​ដាក់​ពង្រាយ​កាំជ្រួច​ បាញ់​កាំជ្រួច​ រួម​នឹង​សព្វាវុធ​ទំនើបៗ​ និង​កងទ័ព​មាន​រួច​ហើយ​នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង​ ។​

-​ទ័ព​អា​មេ​រិ​ក​នឹង​ កូរ៉េ​ខាងត្បូង​ បន្ត​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​។

-​កូរ៉េ​ខាងជើង​ បាន​រំកិល​ទ័ព​មក​កាន់​ព្រំដែន​ ខណៈ​កូរ៉េ​ខាងត្បូង​ក៏​បាន​រំកិល​ទ័ព​ចូល​មក​ព្រំដែន​ផង​ដែរ​ ។​

-​ ស​ពា្វ​វុ​ធ​ទំនើបៗ​របស់​ប្រទេស​ទាំង​ពីរ​ រួម​ទាំង​អា​មេ​រិ​កបាន​ត្រៀម​ ដើម្បី​ធ្វើសង្គ្រាម​រួចរាល់​ហើយ​ដែរ​ ។​

-​ប្រទេស​ចិន​ក៏​បាន​ដាក់​ពង្រាយ​កាំជ្រួច​នៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង​ដែល​ជា​ការ​ការពារ​ខ្លួន​ផង​ ឬ​ក៏​ជា​ការពារ​កូរ៉េ​ខាងជើង​ផង​ ។

-​ជប៉ុន​ បាន​ពង្រាយ​កាំជ្រួច​សព្វាវុធ​ទំនើបៗ​ និង​កងទ័ព​របស់​ខ្លួន​ ដើម្បី​ការពារ​ប្រទេស​ខ្លាច​មានការ​វាយលុក​ពី​កងទ័ព​កូរ៉េ​ខាងជើង​ ។​ ​សង្គ្រាមពាក្យសម្ដី​កាន់តែ​ខ្លាំង​រវាង​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងជើង​

​រដ្ឋមន្ដ្រី​ការពារ​ជាតិ​សហរដ្ឋ​អា​មេ​រិក​ Jim​ Mattis​ ដែល​បាន​ទៅ​ដល់ទី​ក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃនេះ​ បាន​ព្រមាន​ក្រុង​ព្យុ​ង​យ៉ា​ ថា​ នឹង​គ្រោះថ្នាក់​ ប្រសិនបើ​កូរ៉េ​ខាងជើង​ហ៊ាន​បាញ់​កាំជ្រួច​រំលង​ទ្វីប​ចូល​ដែនសមុទ្រ​អា​មេ​រិ​ក​ ។​ ​លោក​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ បាន​អះអាង​ដូចនេះ​ នៅ​ចំពោះ​មុខ​ សម​ភាគី​កូរ៉េ​ខាងត្បូង​។​

លោក​បាន​បញ្ជាក់​ថា​ បើ​មានការ​វាយប្រហារ​ណាមួយ​ទៅ​លើ​អា​មេ​រិ​ក​ ឬ​សម្ព័ន្ធ​អា​មេ​រិ​កដោយ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ា​ គឺ​ រដ្ឋាភិបាល​របស់​លោក​ គឹ​ម​ ជុន​អ៊ុ​ន​ មិន​អាច​ឈ្នះ​សង្គ្រាម​បាន​ឡើយ​ ដែល​ពេល​នោះ​ សម្ព័ន្ធមិត្ត​នឹង​វា​យស​ន្ទុ​ប​យ៉ាង​ខ្លាំងក្លា​កំទេច​របប​ក្រុង​ព្យុ​ង​យ៉ា​ ។​

​ចំណែកឯ​រដ្ឋាភិបាល​ក្រុង​ព្យុ​ង​យ៉ា​វិញ​ បាន​ព្រមាន​វិញ​ដែរ​ថា​ ទោះជា​សម្ព័ន្ធមិត្ត​ (​អា​មេ​រិ​ក​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ )​ ពួតដៃគ្នា​ក៏​ដោយ​ គឺ​ មិន​អាច​ឈ្នះ​កូរ៉េ​ខាងជើង​បាន​ឡើយ​។​មិនតែប៉ុណ្ណោះ​ ក្រុង​ព្យុ​ង​យ៉ាង​នឹង​វាយលុក​ចូល​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ទៀត​ផង​ ។​

​កាលពី​ស​ប្ដា​ហ៍​មុន​ទីក្រុង​ព្យុ​ង​យ៉ាង​ បាន​បន្ដ​បាញ់​សាកល្បង​កាំជ្រួច​បំពាក់​ដោយ​ក្បាល​នុយក្លេអ៊ែរ​ ចូល​ទៅ​ដែនសមុទ្រ​របស់​ជប៉ុន​ដែល​ជា​ការ​គំរាមកំហែង​មួយ​ថ្មី​ទៀត​ទៅ​លើ​សម្ព័ន្ធមិត្ត​ទាំង​បី​នេះ​ ។​

​លោក​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អា​មេ​រិ​ក​ព្រមាន​ថា​ ក្រុង​ព្យុ​ង​យ៉ា​ នឹង​ជួប​គ្រោះកាច​ បើ​មិន​ប្ដូរ​ជំហរ​របស់​ខ្លួន​ឡើង​វិញ​ ។​

​សព្វាវុធ​និង​វត្តមាន​កងទ័ព​អា​មេ​រិ​ក​ នៅ​លើ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​នៅ​ជប៉ុន​ ​វត្តមាន​កងទ័ព​អា​មេ​រិ​ក​ នៅ​លើ​ទឹកដី​ កូរ៉េ​ខាងត្បូង​ មាន​ ២៨៥០០​នាក់​ និង​នៅ​ប្រទេស​ជប៉ុន​ ជិត​៥០០០០​ នាក់​ ។​

ក្រៅពី​វត្តមាន​កងទ័ព​ សហរដ្ឋអាមេរិក​ មាន​គ្រឿង​សព្វាវុធ​ទំនើបៗ​មួយ​ចំនួន​ទៀត​ ដូច​ជា​ យន្តហោះ​ចម​ម្បាំ​ង​ B-52​ យន្ត​ប្រតិកម្ម​រហ័ស​ នាវាចម្បាំង​ នាវាមុជទឹក​ កាំ​ជ្រូ​ច​ បាញ់​យន្ត​ហោះ​ កាំជ្រួច​បាញ់​កាំ​ជ្រូ​ច​ រថពាសដែក​ រថ​គ្រោះ​។​ ចំណែក​ កូរ៉េ​ខាងជើ់ង​ ក៏​មាន​ស​ញ្វា​វុ​ធ​ទំនើបៗ​ មិន​ចាញ់​អា​មេ​រិ​ក​ឡើយ​។​ ប្រទេស​ផ្ដាច់​ការ​មួយ​នេះ​ មាន​គ្រាប់បែកនុយក្លេអ៊ែរ​ ជា​អាវុធ​ប្រល័យ​លោក​ មាន​ជាង​១០​គ្រាប់​។​

​បើ​សង្គ្រាម​កូរ៉េ​ផ្ទុះ​ឡើង​ អាច​នឹង​មាន​សង្គ្រាមលោក​លើក​ឬទេ​?

​សង្គ្រាម​ កូរ៉េ​ឆ្នាំ​ ១៩៥០-៥៣​ ដែល​មិន​ឈ្នះ​មិន​ចាញ់​ ហើយ​ពុះ​ប្រទេស​នេះ​ជា​ពីរ​គឺ​ដោយសារ​តែ​មាន​អា​មេ​រិ​ក​ចូល​ការពារ​កូរ៉េ​ខាងត្បូង​ ហើយ​ចិន​ និង​ រុ​ស្ស៊ី​ការពារ​កូរ៉េ​ខាងជើង​ ។​ បើ​ស​ង្ក្រា​ម​កើត​មាន​មែន​នោះ​ អាច​នឹង​កើត​មាន​ស​ង្ក្រា​ម​លោក​ ព្រោះតែ​ ចិន​ និង​រុ​ស្ស៊ី​ ពិតជា​ជួយ​កូរ៉េ​ជើង​ម្ដងទៀត​ ព្រោះ​ផលប្រយោជន៍​ចិន​មាន​ច្រើន​ណាស់​ នៅ​កូរ៉េ​ខាងជើង​។​ ការ​ព្យា​រណ៍​នេះ​ទំនង​មិន​ខុស​ទេ​ ព្រោះ​ ប្រទេស​ចិន​ក៏​បាន​ដាក់​ពង្រាយ​កាំជ្រួច​ និង​កងទ័ព​មួយ​ចំនួន​នៅ​តាម​ព្រំដែន​ ជាប់​នឹង​កូរ៉េ​ខាងជើង​ដែរ​៕​

Loading...