សង្គ្រោះ​ស្ត្រី​ខ្មែរ​៦០​នាក់ ដែលចាញ់បោក​មេខ្យល់​ទៅប្រទេស​ចិន ក្នុងឆ្នាំ​២០១៤

ភ្នំពេញ៖ លោក កុយ គួ​ង មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី២៨ មករា​ នៅក្នុង​ឆ្នាំ​២០១៤​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ដែល​ចាញ់បោក​គេ​បាន​ប្រមាណ​ជិត​៦០​នាក់​។

បើ​យោងតាម​តួលេខ​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​បង្ហាញថា ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​នៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០១៤​នេះ មាន​ប្រមាណ​ជិត​៦០​នាក់ ហើយ​ចំនួន​នេះ​ត្រូវបាន​ជួយសង្គ្រោះ​មកកាន់​កម្ពុជា​វិញ ស្រប​ពេលដែល​អាជ្ញាធរ​ចិន និង​កម្ពុជា បាន​ចាត់​វិធានការណ៍​ចុះ​អន្តរាគមន៍​ភ្លាមៗ​នៅក្នុង​ករណីនេះ​។

ជាមួយគ្នានេះ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បញ្ជាក់ដែរថា «​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ចិន ក៏មាន​ស្ត្រី​ជាច្រើន​ទៀត​ដែល​ត្រូវការ​ជួយសង្គ្រោះ​ជា​បន្តបន្ទាប់​ផងដែរ​»​។

លោកបាន​បន្តថា ស្ត្រី​ខ្មែរ​ជាច្រើន​នាក់ បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ហើយ​ការរៀប​ការ​របស់​ពួកគេ​ទៀតសោត គឺ​ភាគច្រើន​មិនបាន​សមប្រកប​ឡើយ ដោយ​ស្ត្រី​ខ្មែរ​ច្រើន​នាក់​បានទទួល​រងគ្រោះ ត្រូវគេ​លក់​បន្តទៅ​ឲ្យ​ឈ្នួ​ញ ឬ​ថៅកែ​ជា​ជន​ជាតិចិន ហើយ​ខ្លះទៀត ត្រូវ​បុរស​ជា​ប្តី​ធ្វើ​ទារុណកម្ម​ដោយ​ចាត់ទុក​ពួកគេ​ជា​ទាសករ​យ៉ាង​ដាច់​ថ្លៃ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បន្ថែមថាលោក​កំពុង​រងគ្រោះ​ពាក្យបណ្ដឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ ខណៈដែល​បណ្តឹង​ជាច្រើន​ទៀត​កំពុងតែបន្ត​កិច្ច​អន្តរាគមន៍​នៅក្នុងពេល​បច្ចុប្បន្ននេះ ដោយ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ចិន បានទទួល​ពាក្យបណ្តឹង​ជាច្រើន​ដែរ​ទាក់ទង​នឹង​ស្ត្រី​រងគ្រោះ​ដែល​បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ព្រោះថា​ស្ត្រី​ទាំងនោះ ត្រូវបាន​លក់​ពី​បុរស​ម្នាក់​ទៅ​បុរស​ម្នាក់ និង​ជា​ទាសករ​ផ្លូវភេទ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី លោក កុយ គួ​ង នៅ​មិនទាន់​ទទួលបាន​តួលេខ​អ្នក​ដែល​កំពុង​រងគ្រោះ​នៅ​ប្រទេស​ចិន​នៅឡើយ​ទេ​។

សូមបញ្ជាក់ថា ក្រោយពី​បាន​ជួយសង្គ្រោះ​ស្ត្រី​រងគ្រោះ​រួចហើយ ក្រសួងការបរទេស​ក៏បាន​ធ្វើការ​ណែនាំ និង​ពន្យល់​ដល់​ស្ត្រី​រងគ្រោះ​ទាំងនោះ​ឲ្យ​ចេះ​ប្រុងប្រយ័ត្ន​មុននឹង​សម្រេច​ឲ្យ​បានច្បាស់លាស់​មុននឹង​ធ្វើ​អ្វីមួយដើម្បី​ជាការ​ប្រកាសប្រាប់​ដល់​អាណាព្យាបាល និង​សាមីខ្លួន​ទាំងអស់​ដែល​ត្រៀមខ្លួន​ចេញពី​ស្រុកកំណើត​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​នោះ​ ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​ជាមុន កុំ​ឲ្យ​ចាញ់បោក​តាម​ការអូសទាញ​របស់​មេខ្យល់ ដែល​ប្រើល្បិច​លួងលោម​នាំ​ជនរងគ្រោះ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ និង​គ្មាន​ការទទួលស្គាល់​ពី​រដ្ឋាភិបាល ឬ​ស្ថានទូត និង​ក្រសួង ការបរទេស​នោះ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *