សង្ឃយួនបន្លំជាសង្ឃខ្មែរដើរបិណ្ឌបាតអនាធិបតេយ្យត្រូវចាប់ខ្លួន

ខេត្តសៀមរាប ៖ មិនមែននៅក្រុងភ្នំពេញនោះទេ ប៉ុន្តែគឺជាខេត្តសរៀមរាបឯណោះសោះ ក្រុមសង្ឃយួនខុសច្បាប់៥អង្គ ដែលដើរបិណ្ឌបាតអនាធិបតេយ្យពាស់ពេញ ក្រុងសៀមរាបនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំ ។

ការឃាត់ខ្លួនសង្ឃយួនទាំងនេះធ្វើឡើងកាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ដោយកម្លាំងនគរបាល អន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្ត ខណៈដែលបាន ដើរបិណ្ឌបាត យ៉ាងអនាធិបតេយ្យ នៅក្រុងសៀមរាប ។

មន្ត្រីនគរបាលបាន ឲ្យដឹងថា សង្សទាំង៥អង្គនេះ ត្រូវបានឃាត់ខ្លួន នៅគោលដៅ ផ្សេងៗគ្នា។ ពេលនេះ សមត្ថកិច្ច កំពុងតែ សាកសួរ នៅការិយាល័យ នគរបាល អន្តោប្រវេសន៍ នៅឡើយ។ មន្ត្រីថា សង្ឃនេះពិតនៅវៀតណាម តែមកដល់កម្ពុជា ដូរស្បង់បន្លំជាសង្ឃខ្មែរ ដើម្បីងាយដើរសុំលុយ ៕

ses (1)

ses (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *