សង្ស័យកូនអនុប្រធានមន្ទីរធម្មការ លួចរថយន្តគេបើកបុកម៉ូតូ របួសធ្ងន់ស្រាល៣ នាក់

ខេត្តកោះកុង ៖ បុរសជាអ្នកតំណើរតាមម៉ូតូម៉ាក(សង់)សេរីឆ្នាំ២០១៣មួយគ្រឿងចំនួន៣នាក់ ត្រូវបានគេដឹកបញ្ជូនទៅជួយសង្គ្រោះបនា្ទន់នៅក្នុងមន្ទីរពេទ្យភា្លមៗ ។ បន្ទាប់ពីទទួលរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៏គ្រោះថា្នក់ចរាចរណ៏ នៅលើកំណាត់ផ្លូវចំណុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ដោយសារថយន្តម៉ាក(កាមរីហើម) ពណ៌ស្លែ ពាក់ស្លាកលេខ1BB 9188មួយគ្រឿង សង្ស័យចោរលួចគេចពីមា្ចស់ បោះពួយប្រទះបុកពីក្រោយបណ្តាលឱ្យដួលបោកទៅនិងថ្នល់ ។ ហើយបើករត់ទៅទុកប្លុងចោលនៅនិងទីផ្ទះសំណាក់យីហោរ(ដងទង់) បង្កកការភា្ញក់ផ្អើលកាលពីវេលាម៉ោងប្រមាណជាង៥ល្ងាចថ្ងៃសៅរ៏ ទី២០កុម្ភះឆ្នាំ២០១៦ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៏ អោយដឹងថា ករណីគ្រោះថា្នក់នេះគឺកើតឡើងស្របខណពេលគេឃើញ រថយន្តបង្កម៉ាក(កាមរីហើម) ពណ៌ស្លែ ពាក់ស្លាកលេខ 1BB 9188មួយគ្រឿង បើកបរពីជើងទៅត្បូងក្នុងល្បឿនលឿន ។ ដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅប្រទះបុកនិងម៉ូតូ ម៉ាក(សង់)សេរីឆ្នាំ២០១៣មួយគ្រឿងរបស់ជនរងគ្រោះជិះគ្នា៣នាក់ ចំពីក្រោយពេញទំហឹងហើយរថយន្តបើករត់បាត់ ។
ដោយឡែកបុរសមា្នក់ឈ្មោះ វង្ស ចំរើន អះអាងថា រថយន្តដែលបង្កគ្រោះថា្នក់បុកម៉ូតូជនរងគ្រោះអ្នកតំណើរតាមផ្លូវនោះ គឺជាកម្មសិទ្ធរបស់គាត់ ដែលត្រូវបានបុរសម្នាក់ឈ្មោះ វិច្ឆិកា ដែលស្គាល់ថាជាកូនរបស់លោកសំ ធឿន អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង ។ លួចបើកនាំយកទៅក្នុងហេតុការណ៏គ្រោះអគី្គភ័យ(ភ្លើងឆេះ ផ្ទះមិត្តភក្តិរបស់ខ្លួន) ខណពេលដែលរូបលោកកំពុងជួយជញ្ជូនឥវ៉ាន់របស់មិត្តភក្តិនោះ ដាក់លើរថយន្ត ។
បុរសអះអាងជាមា្ចស់រថយន្តរូបនោះបញ្ជាក់ឱ្យដឹងដែរថា រឿងករណីបាត់រថយន្តខ្លួននេះ លោកក៏បានទំនាក់ទំនងរាយការណ៏ផ្តលព័ត៌មាន ទៅសុំការជួយអន្តរាគមន៏ភ្លាមៗ ពីលោកឡាយ ម៉េងឡាំង ប្រធានការិយាល័យនគរបលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកោះកុងផងដែរ ។ មួយសន្ទុះក្រោយមកទើបលោកទទួលព័ត៌មានថា រថយន្តរបស់លោក១គ្រឿងនេះ បុកគេហើយបើកគេចយកទៅលាក់នៅ ផ្ទះសំណាក់(ដងទង់) ហើយជញ្ជូនឥវ៉ាន់ចេញពីរថយន្តយកទៅលាក់ទុកនៅក្នុងបន្ទប់ផ្ទះសំណាក់ ។ រួចឈ្មោះវិច្ឆិការូបនោះបានរត់គេចខ្លួនបាត់តែម្តង មុនពេលដែលកម្លាំងសមត្ថកិច្ចទៅដល់ ។ បច្ចុប្បន្នរថយន្តបង្កជាវត្ថុតាងនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចសណ្តាប់ធ្នាប់ក្រុងខេមរភូមិន្ទ បញ្ជូននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ រីឯជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ។
គួបញ្ជាក់ថា បុរសឈ្មោះ វិច្ឆិកា កន្លងមកតែងតែស៊ីផឹកជក់គ្រឿងញៀន និងបង្កការអុកឡុកពាសពេញភូមិ តែគេមិនដែលឃើញមានសមត្ថកិច្ចណាហ៊ានប៉ះពាល់នោះទេ ។ ប្រហែលអាចមកពីឈ្មោះ វិច្ឆិកា នេះមានខ្នងបង្អែកនៅពីក្រោយ ហើយមើលទៅបានជាអាចបង្កការអុកឡុកដោយសេរី មិនញញើតនិងច្បាប់បែបនេះ ។

2016_02_21_05_54_29

2016_02_21_05_54_29_1

2016_02_21_05_54_29_2

2016_02_21_05_54_29_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *