សង្ស័យតូចចិត្តប្ដីនាំកូនរត់ចេញពីផ្ទះ ស្ត្រីម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯង

ខេត្តពោធិ៍សាត់ ៖ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិផងរបងជាមួយ និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធផងដែរ ខណៈស្រ្តីម្នាក់សម្រេចចិត្តចងព្យួ.កធ្វើអត្តឃាតក្នុងផ្ទះ ដោយដាក់គន្លឹះទ្វារផ្ទះជាប់ទាំងខាងមុខ និងខាងក្រោយ ។

ហេតុការណ៍នេះបានកើតឡើង នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងផ្ទះកំសាងសង់(របស់ជនរងគ្រោះ)ស្ថិតនៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពស្រ្តីត្រូវបានគេស្គាល់ឈ្មោះ ហៀក ស្រីដា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ សពចងកដោយខ្សែគោពណ៏សផ្ជាប់ទៅឈើជន្ទល់លើទ្វារក្នុងផ្ទះ ទ្វារមុខក្រោយដាក់កន្លឹសពីក្នុងជាប់(ផ្ទះកំពុងសាងសង់) ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ស្រ្តីរងគ្រោះពិតជាស្លាប់ដោយចងព្យួ.កធ្វើអត្តឃាតពិតប្រាកដ ដែលអាចសន្ថិដ្ឋានបានថាមានវិបត្តិក្នុងគ្រួសារ ខណៈគេដឹងថាប្ដីរបស់នាងបាននាំកូនស្រីតូចៗចំនួន២នាក់ចេញពីផ្ទះទៅបាត់ដោយគ្មានដំណឹង តាំងពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ គ្មាននរណាដឹងអំពីមូលហេតុអ្វីទេ ៕

 

Loading...