សង្ស័យត្រូវរ៉ូវគ្នា ទើបដោះលែងរថយន្តកុងតឺន័រដឹកស្ករសទម្ងន់២០តោង ដឹកតាមខេត្ត​ប៉ៃលិន ឆ្លងបាត់​ដំបងទៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សង្ស័យមានការត្រូវរ៉ូវគ្នា ទើបរថយន្តកុងតឺន័រផ្ទុកស្កសរពេញដែលគេអះ​អាងថានាំចូលពីប្រទេស​ថៃអត់បង់ពន្ធ​ តាមច្រកខេត្តប៉ៃលិនឆ្ពោះទៅខេត្តបន្ទាយមានជ័យ ដែលត្រូវបាន​កំលាំងគយខេត្តស្ទាក់​ចាប់បាននៅ​ក្នុង​ទីរួម​ខេត្ត​បានមួយភ្លែតក៏ដោះ​លែងទៅវិញ​បាត់​ ដោយគ្មានមូលហេតុ​ច្បាស់លាស់ ។

រថយន្តដឹកស្កសរសង្ស័យអត់បង់ពន្ធនាំ​ចូលខាងលើនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង៤ ល្ងាច ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចស្ពានតាផាន់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះ​ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងពីអ្នកបើកបរបានប្រាប់អ្នកកាសែតដែលទៅថតយកព័ត៏មានថា មិនបាច់មកថតរូបទេ អ្នកកាសែត គឺខាងថ្នាក់លើគេ​ដោះស្រាយគ្នាហើយ នឹងអោយរថយន្តបើកទៅមុខហើយ វាមិន​មានបញ្ហាអ្វីនោះទេ ។ អ្នកបើកបរបានបន្តថា ស្កសរផ្ទុកក្នុងរថយន្តនេះមាន​ទំងន់ប្រមាណជាង២០តោងប៉ុណ្ណោះ ព្រោះរថយន្តនេះធ្វើខ្លួនឯងដូច្នេះមិនហ៊ានដឹកធ្ងន់ជាងនេះទេ ។

លោកឆែ សុធា ប្រធានសាខាគយ​ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យមិនអាចសុំការបំភ្លឺបានទេពាក់ព័ន្ធករនីនេះ ។

រថយន្តខាងលើនេះគឺត្រូវបានមន្ត្រីគយសាខាខេត្តបន្ទាយមានជ័យ នាំយកមកទុកនៅមុខទីស្នាក់ការគយ និងរដ្ឋាករខេត្តបានមួយភ្លែត​ក៏ដោះលែងទៅវិញ ៕

sew (2)

sew (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *