ភ្នំពេញ ៖ នៅ ថ្ងៃទី៦ ខែមេសាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣២ ក្រុម៣៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែលជាង២០ឆ្នាំ ពាក់អាវយឺតពណ៌ក្រហមខាងក្នុង អាវផ្កាដៃវែងខាងក្រៅ ស្លៀកខោខូវប៊យជើងវែងពណ៌ប្រផេះ មានសម្បុរខ្មៅ។
កន្លងមកពួកគាត់តែងតែឃើញបុរសនេះ ដើរទៅដើរមកជារៀងរាល់យប់ នៅតាមបណ្ដោយផ្លូវនេះ លុះព្រឹកឡើងវេលាម៉ោងប្រហែល៦ កម្មករសំណង់បានដើរចូលធ្វើការក្នុងការដ្ឋានដូចធម្មតា ក៏ប្រទះឃើញបុរសខាងលើចង.កនឹងក្រមាភ្ជាប់ទៅនឹងទុយយោទឹកជាប់នឹងរបងផ្លូវចូលការដ្ឋានស្លាប់បាត់ទៅហើយ ហើយភ្លាមៗប្រជាពលរដ្ឋក៏បានរាយការណ៍ជូនទៅ សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានធ្វើការហ៊ុមព័ទ្ធនៅចំណុចទីតាំងកើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យចក្ខុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច័យឱ្យដឹងច្បាស់ ខណៈដែលប្រជាពលរដ្ឋសង្ស័យថា ជាករណីឃាតកម្មនោះ៕