សង្ស័យប្រចណ្ឌ វាយប្រពន្ធរងរបួស នគរបាលចាប់ខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវនគរបាលចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីប្រើអំពើហិង្សាក្នុងគ្រួសារវាយប្រពន្ធញឹកញាប់សង្ស័យប្រចណ្ឌ ។

ករណីនេះបានបង្កឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរចារ្យ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បង្កឡើងដោយឈ្នោះ ទិត្យ សាមិត ប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិអូរចារ្យ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ជនជាមុខសញ្ញាមិនរាងចាលវ៉ៃប្រពន្ធញឹកញាប់នោះ ពេលនេះបានវាយប្រពន្នរបស់ខ្លួនឈ្មោះស៊ឹម សុភី អាយុ ៤៥ ឆ្នាំបណ្តាលឲ្យរងរបួសស្រាល ដោយសារមូលហេតុប្រណ្ឌ ។

ប្រភពបន្តទៀតថា ជនសង្ស័យខាងលើនេះ​ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសុំណុំរឿងបញ្ជូនទៅស្នងការនគបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ មណ្ឌលច្បារមន

Loading...