សង្ស័យផ្ទុះកំប៉ុងហ្គាសឆេះផ្ទះអស់២ខ្នង នៅ​ភូមិ​ដើម​​ស្លែង​​សង្កាត់​ច្បារ​​អំ​ពៅ២​​

ភ្នំពេញ ៖ ផ្ទះឈើប្រក់សង្ក័សីនិងជញ្ជាំងសង្ក័សី​ស្ថិត​នៅក្នុងក្រុមទី៦ ភូមិដើមស្លែងសង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅចំនួន២ខ្នង  ត្រូវបានរងការឆេះ​អស់គា្នន​ស​ល់​ ក្នុងករណីគ្រោះអគ្គីភ័យមួយកាលពី វេលាម៉ោង១១យប់ថ្ងៃទី២០ខែតុលា២០១៥ សង្ស័យបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ។

​ តាមសេចក្តីរាយការណ៏ឱ្យដឹងថា ផ្ទះឈើប្រក់សង្ក័សីនិងជញ្ជាំងសង្ក័សី​ដែលគ្រោះអគ្គីភ័យឆេះទាំង២ខ្នងនេះ ១ខ្នងមានទំហំ៣ម៉ែត្រគុណ​៥ម៉ែត្រ ​ជារបស់ជន​រង​គ្រោះ​ម្ចាស់​​ឈ្មោះគយ ធី អាយុ៣៩ឆ្នាំ ស្រុកកំណើត ភូមិកំពុងត្របែក ឃុំស្វាយចេក ស្រុកព្រៃឈរខេត្តព្រៃវែង ជាស្រ្តីមេម៉ាយកូន៧នាក់ ក្នុងបន្ទុកនិង​ផ្ទះបង្ក​ម្ចាស់​ផ្ទះ​ឈ្មោះវ៉ា រ៉ាឌី រស់នៅ២នាក់ប្តីប្រពន្ធ ត្រូវអណ្តាតភ្លើងឆាបឆេះអស់ទាំងស្រុង ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុឮសម្លេងផ្ទុះកំប៉ុងហ្គាសចេញពីផ្ទះ២នាក់ប្តីប្រពន្ធ តែមិនបានចាប់អារម្មណ៍ទេដោយសារតែ ភ្លាមៗនោះមិនទាន់​មា​ន​​ផ្សែងនិង​អណ្តាតភ្លើង​ ។ ទាល់តែមួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងនិងអណ្តាតភ្លើងឆាបឆេះ សន្ធោសន្ធៅទើបយុវជនក្នុងភូមិជិត៥០​នាក់បានជួយគ្នាយ៉ាង​ស​ ស្រាក់សស្រំាយកធុងបើក ទឹកពីក្បាលម៉ាស៊ីនបង្ហូរលើកហុចបន្តគ្នាជះពន្លត់ធ្វើឲ្យរត់ទៅវិញភ្លាមៗគ្រាន់តែឆាបឆេះ អស់ផ្ទះមួយខ្នងទាំងស្រុងដោយសារតែ​ត្រូវដួ​ល​រាប​ដល់ដី និងផ្ទះមួយខ្នងទៀតជាស្រ្តីមេ ម៉ាយកូន៧នាក់នោះឆេះអស់ទាំងស្រុងដែរតែនៅគ្រោងផ្ទះ ។ ដោយសារតែទីតាំងខាងលើ ផ្លូវតូចចង្អៀតរថយន្ត​ពន្លត់អ​គ្គី​ភ័​យ​បា​ន​ ទៅដល់មួយគ្រឿងដែរតែមិនអាចចូលទៅជិតបានផង ត្រូវអ្នកភូមិជួយគ្នាពន្លត់រលត់អស់ទៅហើយ ។

អ្នកភូមិក៏ដូចជាស្រ្តីមេម៉ាយកូន៧នាក់ដែលជនក្រីក្រអំពាវសូមឲ្យសប្បុរសជនជួយឧបត្ថម្ភដល់កូនចៅរបស់គាត់ផង ព្រោះគាត់ក្រីក្រហើយត្រូវភ្លើងឆេះផ្ទះអស់​ទៀ​ត ។ អគ្គីភ័យ​បាន​រលត់ទៅវិញនៅវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃដដែល ៕

 

2015_10_21_08_13_30 2015_10_21_08_13_30_1 2015_10_21_08_13_30_2 2015_10_21_08_13_30_3 2015_10_21_08_13_30_4 2015_10_21_08_13_30_5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *