សង្ស័យមានភាពមិនប្រក្រតី លើការផ្អាកសាងសង់សំណង់ផ្ទះសំណាក់

ខេត្តបន្ទាយមានជ័យ៖ សំណង់ផ្ទះសំណាក់មួយកន្លែងស្ថិតនៅចំណុចផ្សារាត្រី ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ដែលមានកម្ពស់ជាច្រើនជាន់ ស្ទើតែសាងសង់រួចរាល់ហើយនោះ ត្រូវបានការិយាល័យភូមិបាលក្រុងប៉ោយប៉ែត បញ្ជាឲ្យផ្អាកការសាងសង់ បន្ទាបពីមានការព្រួយបារម្ភពីពលរដ្ឋនៅក្បែរទីតាំងសំណង់។
ការផ្អាកមិនឲ្យមានការសាងសង់សំណងផ្ទះសំណាក់ខាងលើ ធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋដែលរស់នៅជុំវិញ ធ្លាប់មើលឃើញថា សំណង់មួយនេះ ក្នុងពេលជីករណ្តៅដាក់គ្រឹះហាក់ដូចជាមិនមែនធ្វើសំណង់កម្ពស់ច្រើន ជាន់នោះទេ តែបែរជាសាងសង់កម្ពស់រហូតដល់៥ជាន់ទៅវិញ។
ឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ បើតាមការឲ្យដឹងពីម្ចាស់សំណង់ដែលមានឈ្មោះ តា ឆយ បាននិយាយថា មូលហេតុដែលមានការហាមឃាត់ពីខាងអជ្ញាធរ គឺដោយសារតែគាត់គ្មានច្បាប់ទម្លាប់សាងសង់ត្រឹមត្រូវ។ រីឯប្រភពខ្លះវិញបាននិយាយថា ការហាមឃាត់នេះដោយសារតែម្ចាស់សំណង់ និងខាងការិយាល័យជំនាញនិយាយថ្លៃគ្នាមិនត្រូវ។
ងាកមកខាងអាជ្ញាធរវិញ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មិនថាសំណង់ខាងនោះទេ នៅក្រុងសិរីសោភ័ណ ក៏មានដូចគ្នាដែរ ឲ្យតែសំណងសាងសង់ខុសបច្ចេកទេស ខាងមន្ទីរជំនាញនឹងចុះធ្វើការផ្អាកដូចគ្នា។
លោកថា ការផ្អាកខាងលើមិនមែនដោយសារមិនត្រូវគ្នានោះទេ គឺជំនាញបានពិនិត្យឃើញទៅខុសច្ចេកទេស ដែលអាចបង្កការគ្រោះថ្នាក់ជាយថាហេតុ ហើយការផ្អាកនេះម្ចាស់សំណងគួរតែអរគុណដល់សមត្ថកិច្ចជំនាញវិញ៕

IMG-17

Loading...

Leave a Reply

Your email address will not be published. Required fields are marked *