សង្ស័យមានវិបត្តិតូចចិត្តរឿងប្រពន្ធចុះចោល ចងកធ្វើអត្តឃាតនៅមុខផ្ទះខ្លួន

ភ្នំពេញ ៖បុរសម្នាក់រៀបការបាន២ខែពូកែប្រចណ្ឌពេក ឈ្លោះប្រកែកគ្នាប្រពន្ធចុះទៅនៅផ្ទះគេវិញ ស្រាប់តែបុរសជាប្តីចងកសម្លាប់ខ្លួនធ្វើឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៥សីហា២០១៥ នៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

សពមានឈ្មោះឆុំ តាំងហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ នី ស្រីនិច អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិវាកយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ តាមសម្តីបុរសឈ្មោះ ឆាន់ សារ៉ង អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅផ្ទះកើតហេតុ ត្រូវជាឪពុករបស់ជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមិនមែនជាកូនបង្កើតរបស់គាត់មែន តែត្រូវបានគាត់យកមកចិញ្ចឹមតាំងពីអាយុ៣ខែ មកម្លេះរហូតដល់ធំពេញវ័យ រៀបផ្សំផ្គុំឱ្យមានប្រពន្ធ២ខែកន្លងមកនេះ ។

បើតាមប្រពពពីសាច់ញាតិ បានឱ្យដឹងថា ជនរងគ្រោះ តាំងពីរៀបការជាប្តីប្រពន្ធកាលណាមក ក្នុងគ្រួសារចេះតែមានបញ្ហារកាំរកូស ដោយសារតែភ្លើងប្រច័ណ្ឌរបស់ជនរងគ្រោះ កើតជម្លោះឈ្លោះទាស់គ្នា ឈានទៅដល់ ប្តឹងផ្តល់គ្នាដល់មេភូមិ ប្រពន្ធចុះទៅរស់នៅ ផ្ទះរបស់គេវិញ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៤ ខែសីហា លុះដល់យប់ឡើង ធ្វើឱ្យជនរងគ្រោះក្តុកក្តួលក្នុងចិត្ត ត្បិតប្រពន្ធចុះចោល បានអង្គុយផឹកស្រា ម្នាក់ឯងក្នុងផ្ទះ ហើយក៏ចូលដេកបាត់ទៅ លុះរហូតដល់ វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៥ ខែសីហា បន្ទាប់ពី មានជាពលរដ្ឋដើរឆ្លងកាត់មុខផ្ទះកើតហេតុប្រទះឃើញចងកនៅមុខផ្ទះ ។

បើតាមសមត្ថកិច្ចមូលដ្ឋានសន្និដ្ឋានជំហានដំបូង បានឱ្យដឹងថា ពិតជាចងកធ្វើអត្តឃាត ពិតប្រកដមែន ដោយយកកន្សែង ពោះគោពណ៌ក្រហម ចងភ្ជាប់ទៅនឹងឈើ សំយ៉ាប មុខផ្ទះ សម្រាប់ភ្យួរឥវ៉ាន់លក់ដូរ តែទោះជាយ៉ាងណាក៏ដោយ រងចាំសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យនិងកោសល្យវិច័យ មុននឹងប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ខណ:ដែលក្រុមគ្រួសារ សាច់ញាតិពុំបានប្តឹងផ្តល់អ្វីឡើយ ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *