សង្ស័យមើលរឿង. ច្រើនពេក! ក្មេងប្រុសវ័យ១៥ឆ្នាំ យកម្រាមដៃលូកចូលតំបន់ហាមឃាត់ ក្មេងស្រីអាយុ៧ឆ្នាំ

ខេត្តរតនគិរី÷ ក្មេងប្រុសវ័យ១៥ម្នាក់ ត្រូវបានប៉ូលិសស្រុកតាវែងចាប់វាយខ្នោះ ក្រោយពី​រូបគេ​ បានយកម្រាម​ដៃទៅរុកចូលតំបន់ហាមឃាត់ (ប្រដាប់ភេទ) កុមារីរងគ្រោះអាយុទើបតែ៧ឆ្នាំ។

ហេតុការណ៍ដែលនឹកស្មានមិនដល់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង៧នឹង២៧នាទីថ្ងៃអាទិត្យ ៣រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅក្រោមផ្ទះ ស្ថិតនៅក្នុងភូមិតាវែង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី។

ជនសង្ស័យ​ឈ្មោះ ហឿន សុផលរ៉ាប់ អាយុ១៥ឆ្នាំ ជាសិស្ស។ ចំណែកកុមារីរងគ្រោះឈ្មោះ ភ.ភ អាយុ៧ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះ នៅក្នុងបន្ទប់ទឹកក្រោយផ្ទះ ហើយធ្វើសកម្មភាព​យកចង្អុលដៃខាងឆ្វេងលូក​ប្រដាប់ភេទក្មេងរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកតាវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ជាយដែន

 

 

Loading...