សង្ស័យសង្សារបែកចិត្តចងកនឹងធ្នឹមផ្ទះស្លាប់

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បាន យកមុងដេកមកចងកជាប់នឹងធ្នឹមផ្ទះសម្លាប់ខ្លួនសង្ស័យសង្សាបែកចិត្តទៅមានអ្នកថ្មីទើបដាច់ចិត្តសម្លាប់ខ្លួនចោលម្តាយឪពុក ។

ហេតុការណ៍ភ្ញាក់ផ្អើលយុវជនដាច់ចិត្តចងកខាងលើកាលពីវរលាម៉ោង២រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នំា២០១៧ នៅក្នុងផ្ទះរបស់ខ្លួនក្នុងភូមិដក់ពរ ឃំុវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបានអោយដឹងថា យុវជនគិតខ្លីនោះមានឈ្មោះ សួន សុខជា អាយុ27ឆ្នាំ ជាកម្មកររោងចក្រ នៅភូមិដក់ពរ ឃុំវល្លិ៏ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះកាលពី៣ទៅ៤ថ្ងៃមុនមានសភាពស្រងេះស្រងោច មិនសប្បាយចិត្តសោះសង្ស័យមានវិបត្តស្នេហាហើយ បាយកមុងពណ៏សចងកលេីផ្ទះជាប់នឹងធ្នឹមកំពស់2ម៉ែត្រ នៅផ្ទះរបស់ខ្លួន ។

លុះដល់ម៉ោង14និង00 នាទីមានឈ្មោះ ហុន សុីចិន ភេទប្រុស អាយុ8 ឆ្នាំនៅភូមិជាមួយគ្នាត្រូវជាក្មួយបានឡើងទៅលើផ្ទៈហៅហូបទើបដឹងថាឈ្មោៈខាងលើចងក ។

ករណីខាងលើជំនាញបានធើ្វការត្រួតពិនិត្យដោយមានការចូលរួមពីលោកមេភូមិមេឃុំក្រុមគ្រួសារហើយទទួលស្គាលឈ្មោៈខាងលើពិតជាចងករធើ្វអត្តឃាតដោយខ្លួនឯង៕ មណ្ឌលច្បារមន

 

Loading...