សង្ស័យស្រវឹងបោះពួយរថយន្ត ជ្រុលចង្កូតព្រលះដើមគរគីរង្វង់មូលវត្តភ្នំ

ភ្នំពេញ ៖ រថយន្តម៉ាកMazda BT-50 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AC-3898មួយគ្រឿង ដែលមានផ្ទុកមនុស្សប្រុស២នាក់ បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ។ សង្ស័យស្រវឹងបោះពួយក្នុងល្បឿនលឿន ជ្រុលទៅប្រទះបុកនិងដើមគរគី១ដើមនៅរង្វង់មូលវត្តភ្នំ បណ្តាលអោយដាច់កង់មុខផ្នែកខាងស្តាំទៅមុខលែងរួច តែមិនបណ្តាលអោយអ្នកបើកបររងរបួសទេ ។ បង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១.៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០១៥តាមបណ្តោយផ្លូវ ព្រះនរត្តមខាងត្បូងរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌ័ដូន ពេញ ។
រថយន្តបង្ករម៉ាក Mazda BT-50 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AC-3898 ជិះគ្នា២នាក់ ប្រុសទាំង២និង បើកដោយបុរស ម្នាក់មិនស្គាល់អត្តសញ្ញាណ ។ បើតាមសាក្សីដែលជាអ្នកធ្វើដំណើរតាមផ្លូវបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយ ន្តបង្ករបើកតាមផ្លូវព្រះនរត្តមក្នុងទឹសដៅ ពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនថែមទាំងបានបើកភ្លើង សញ្ញាសុំផ្លូវផង ស្រាប់តែពេលបើកទៅដល់គៀកនិងរង្វង់មូលវត្តភ្នំរថយន្តបានបើកត្រង់ឡើងទៅបុក និងដើមគរគីតែម្តងទៅ តែសំណាងល្អទាំងអ្នកបើកនិងអ្នកជិះក្នុងរថយន្តមិនមានរងរបួសអ្វីទេ គ្រាន់តែ ខូចខាតរថយន្តប៉ុណ្ណោះ ។
សាក្សីរូបនោះបានបន្តទៀតថា ក្នុងស្ថានភាពនោះបើសិនជារថយន្តបត់ទៅ ស្តាំកោងតាមរង្វង់មូលប្រហែលជាក្រឡាប់ជាមិនខាន ព្រោះតែល្បឿនរថយន្តលឿនពេក ។ ក្រោយពេលកើតហេតុខាងកំលាំងជំនាញបានធ្វើការវាស់វែងនិងស្ទួចរថយន្តរថយន្តយកទៅ រក្សាទុកនៅការិយាល័យចរាចររាជធានីដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕

2015_09_17_09_51_47

2015_09_17_09_51_47_1

2015_09_17_09_51_47_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *