សង្ស័យស្រវឹង​បើករថយន្តរេ បុករនាំងដែកពុះចែកផ្លូវបាក់​៥ផ្ទាំង​និងម៉ូតូ១​គ្រឿង​

ភ្នំពេញ ៖ ស្រវឹងស្រាជោគជាំបើករថយន្តដឹកជនជាតិចិនម្នាក់ ជិះរេពេញផ្លូវទៅបុករនាំងដែក​ពុះចែកផ្លូវអស់៥ផ្ទាំង ហើយរថយន្តក្រឡាប់២ទៅ៣ត្រឡប់ទៅ​ប៉ះនឹង​ម៉ូ​​តូ​​១​គ្រឿង​ ទៀតដែលបើកច្រាសទិសគ្នារងរបួសធ្ងន់ ។ ​ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២០ ខែតុលា តាមបណ្ដោយផ្លូវស​ហព័​ន្ធរុ​​ស្សី​ត្រ​ង់​ចំនុចមុខហាង​លក់រ​ ថយន្តក្រុមហ៊ុនម៉ាស្តារ ស្ថិតក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កម៉ាក ​RAV4 ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2L 9444ជិះគ្នា២នាក់ បើកបរដោយបុរសម្នាក់ស្រវឹងជោកជាំ ដឹកបុរសជនជាតិចិនម្នាក់នៅក្នុងរថយន្ត បើកប​រ​ពី​លិចទៅកើត ។ រីឯម៉ូតូរងគ្រោះម៉ាកធូដេ​ពណ័ទឹកប្រាក់ ​បើកបរដោយនារីម្នាក់ក្នុងទិសដៅពីកើតទៅលិច។​ សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេល​កើ​ត​ហេតុគេឃើញរថយន្តបង្ក​បើកបរ​ ក្នុងស្ថានភាពស្រវឹងជោគជិះរេពេញផ្លូវក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុ​ បានរេចង្កូតទៅបុករនាំងដែ​កពុះចែក​ទ្រូ​ង​ផ្លូវបាក់អស់៥ផ្ទាំង ហើយរថយន្តបានក្រឡាប់២ទៅ៣​ត្រឡប់​​​ទៅប៉ះនិងម៉ូតូ១គ្រឿងដែល​ បើកបរដោយនារីម្នាក់ ទើប​ចេញមកពីធ្វើការ​ក្នុងទិសដៅបញ្ច្រាស​ទិសគ្នា​ ប​​ណ្ដាលអោយនារីម្នាក់នោះរងរបួសរលាត់​ដៃជើងនិងជាំភ្លៅមួយចំហៀងខ្លួនខាងឆ្វេង រីឯអ្នកនៅក្នុងរថយន្តវិញមិនមានរងរបួសអ្វីទេ ។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានបើករថយន្ត ​បង្កបានរត់គេចខ្លួនបាត់​ បន្សល់​ទុកជនជាតិចិននៅកន្លែងកើត​ហេតុ ចំនែកឯនារីរងគ្រោះវិញត្រូវ​បានរថ​យ​ន្ត​ស​ង្រ្គោះបញ្ជូនទៅកាន់គ្លីនិក​ឯកជន។ រថយន្តបង្កជនជាតិចិននិងម៉ូតូរងគ្រោះត្រូវ​ បានសមត្ថកិច្ចបញ្ជូនទៅកាន់ចរាចរណ៍ក្រុងភ្នំពេញ​ដើម្បីរង់ចាំការដោះស្រា​យ​នៅ ​ពេលក្រោយ៕

 

2015_10_21_09_11_43 2015_10_21_09_11_43_1 2015_10_21_09_11_43_2 2015_10_21_09_11_43_3 2015_10_21_09_11_43_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *