សង្ស័យស្រវឹង​បោះពួយ​រថយន្ត ​បុករ​នាំង​ដែក​ពុះ​ចែក​ផ្លូវ​បាក់​១២​ផ្ទាំង​

ភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងជិះគ្នា២នាក់គូស្នេហ៍​ បើកក្នុងស្ថានភាពស្រវឹងបើកទៅបុករនាំងដែកពុះចែកផ្លូវបាក់អស់១២​ផ្ទាំង​ហើ​យ​ រេចង្កូតទៅបុករថយន្ត​២គ្រឿងទៀត ដែលគេចតនៅមុខហាងលក់សម្ភារៈសំណង់ កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ​ថ្ងៃទី១៦ខែតុ​លាឆ្នាំ​២​​០១​៥តាមប​ណ្តោយ​ មហាវិថីព្រះមុនីវង្សនៅមុខ​សណ្ឋាគារម៉ានអ៊ី ក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា។

រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ទឹកសមុទ្របិទពណ៌ខ្មៅគ្រើម ពាក់ស្លាកលេខភ្នំពេញ2E1218ជិះគ្នា២នាក់ស្រីម្នាក់និង ប្រុសម្នាក់ ។ ចំណែករ​ថ​យន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2U 3599 និងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2C 8091 ចត​នៅ​មុខ​ក្រុម​ហ៊ុនលក់សម្ភារៈសំណង់ស៊ុន ហួរ ។

តាមប្រភពពត៌មានពីម្ចាស់សណ្ឋាគារម៉ានអ៊ីបានអោយដឹងថាមុនពេលកើតហេតុគាត់បានឃើញរថយន្តបង្កជិះ២នាក់ស្រីស្នេហ៍បើកបរក្នុងស្ថានភា ​ពស្រវឹងជោកជាំទើបនឹងចេញពី​ក្លឹប​បើក​​លឿនដូចហោះទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើបានរេចង្កូតទៅបុក រនាំងដែកពុះចែ​កផ្លូវ​បា​ក់​ អស់១២ផ្ទាំងធ្វើឲ្យរថយន្តវិលខ្ញាល់មួយជុំជ្រុលចង្កូតឆ្លងផ្លូវទៅ​ ខាងឆ្វេងដៃទៅបុករថយន្ត២គ្រឿងដែលចតនៅមុខ​ហាងលក់សម្ភា​រៈសំ​ណង់​ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌ៧មករា ដោយបុករុលចូលក្រោមរ​ថយន្តហ៊ីយ៉ាន់ដាយ និងកៀបជាប់​រថយន្តសាំ​យ៉ុងពណ៌ស ធ្វើឲ្យរថយន្តបង្កខ្ទេច​មួ​យកំណាត់ខាងមុខនិងដាច់កង់មុខខាងឆ្វេង តែមិនមានរងរបួស​ទេ ។

​ក្រោយពេលកើតហេតុឃើញមានវត្តមានលោក អ៊ឹង រដ្ឋា ហៅទុយ ជាពិធីករនៅទូរទស្សន៍ CTN បានចេញមុខមកធានាអះអាងថាអ្នកបើករថយ​ន្តប​ង្កជាប្អូនរបស់ខ្ញុំចាំខ្ញុំ​ ដោះស្រាយនៅនឹងកន្លែងកើតហេតុបន្ទាប់មកក៏បាននាំគ្នាគេចខ្លួនទៅបាត់​អស់ ​។ រថយន្តបង្កនិ​ងរថយន្តហ៊ីយ៉ាន់ដាយត្រូវ​ សមត្ថកិច្ចវាស់វែងយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំណែករថយន្តសាំយ៉ុងដែលខូចខាតតិចតួចមិនបានយក​ទៅ​ទេ ។

2015_10_16_08_47_32 2015_10_16_08_47_32_1 2015_10_16_08_47_32_2 2015_10_16_08_47_32_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *