សង្ស័យ​ខឹង​ប្រ​ពន្ធទី២​ស្តី​បន្ទោស​រឿង​​លួច​មាន​ប្រ​​ពន្ធ​​ទី​៣​​ ចង​​ក​​សម្លាប់​​ខ្លួន​​​

ភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រពន្ធទី២ដឹងថា លួចមានប្រពន្ធទី៣មានផ្ទៃពោះ៤ខែទៀត ហើយខឹងប្រពន្ធទី២និយាយថាឲ្យច្រំដែល​ពេក រត់ទៅ​ចងក​នឹ​ង​​បង្កាន់ដៃកាំជណ្តើរផ្ទះសម្លាប់ខ្លួនបានដូចបំណង កាលពីវេលាម៉ោង​១១និង៣៥នាទីយប់ថ្ងៃទី៦ ខែកញ្ញា នៅផ្ទះជីវ័ន្តអ៊ុតសក់ តាមបណ្តោយ​ផ្លូវ​១​២​២ សង្កាត់ផ្សារ​ដេប៉ូទី៣ ខណ្ឌទួលគោក ។

សពបុរសចងកសម្លាប់ខ្លួនមានឈ្មោះ ហៀប នី ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបររត់រ៉ឺម៉ក​ម៉ូតូ ​ស្នាក់នៅផ្ទះជួលជាន់ទីមួយនៅកន្លែងកើតហេតុ ​មានស្រុកកំនើតភូមិរំចេក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

តាមរយៈបងស្រីបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា គាត់មានបងប្អូនតែ២នាក់ជនរង​គ្រោះទេ ហើយប្អូនរបស់គាត់មានប្រពន្ធ២នាក់ ដែលប្រ​ព​ន្ធ​ទី​មួយ​នៅស្រុកកំណើតបាន​កូនប្រុស២នាក់ ហើយក៏បានមកទាក់ទងបានប្រពន្ធម្នាក់ទៀតឈ្មោះចាន់ធី អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ​ជួលជាមួយ​គ្នា មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល រស់នៅ​ជាមួយគ្នារយៈពេល១៣ឆ្នាំមកហើយ តែអត់មានកូនចៅទេ ។

​ តាមសំដីរបស់ស្រ្តីជាប្រពន្ធទី២បានឲ្យដឹងថា គាត់រស់នៅជាមួយគ្នាជាង១០ឆ្នាំមកហើយ តែគាត់មិនឲ្យមានកូនចៅទេដោយសារតែដឹងថា ប្តីរ​ប​ស់​​​​គា​ត់​ខូចខិលច្រើនពេក ។ ហើយកន្លងមកថ្មីៗនេះគាត់បានតាមទាន់ ឃើញប្តីរបស់គាត់លួចទាក់ទងស្រីថ្មីមានផ្ទៃពោះ៤ខែ ដោយគាត់ដឹងថា​ស្រ្តី​​ជា​​ប្រពន្ធទី៣នេះ មានស្រុកកំណើតនៅស្រុកកៀនស្វាយខេត្ត​កណ្តាលដែរ ។ ទើបធ្វើឲ្យគាត់ក្តៅចិត្តតែងតែនិយាយជាមួយប្តីថា បើមាន​ថ្មី​ទៀ​ត​គឺគា​ត់​មិនអនុញ្ញាតិទេ មានមួយត្រូវតែអត់មួយ ។

នៅយប់កើតហេតុប្តីរបស់គាត់បានផឹកស៊ីជាមួយ ​ក្មួយ៣នាក់ ពេលផឹកស៊ីស្រវឹងហើយក្មួយបាន​ត្រឡ​ប់​ទៅផ្ទះវិញអស់ ប្តីប្រពន្ធរបស់គាត់បាន​ឈ្លោះ​​ប្រកែកគ្នា រឿងប្តីលួចទៅមានប្រពន្ធទី៣ម្នាក់ទៀត ។ ហើយប្រពន្ធនៅតែនិយាយច្រំដែលៗ ធ្វើឲ្យប្តីខឹង​​យកកន្រ្តៃចាក់បំ​ពង់​ក តែត្រូវ​ប្រ​ពន្ធ​ចាប់​ទា​ញ​ចេញទាន់ ។ បន្ទាប់មកពេល ពេលប្រពន្ធសម្រាកលង់លក់មួយផាំងស្រាប់​តែបុរសជាប្តីយកក្រមាទៅ​ច​ង​​ កនិងបង្កាន់ដៃ ជណ្តើរឡើងពី​ក្រោ​ម​ទៅលើផ្ទះស្លាប់នៅលើកាំជណ្តើរបង្កឲ្យមានការភ្ញាក់ផ្អើល ។

ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យឃើញថាស្លាប់ដោយសារចងកពិតប្រាកដមែន បានប្រគល់ឲ្យសាច់ញាតិយកទៅ​ធ្វើ​បុ​ណ្យតាមប្រពៃណី ៕

2015_09_07_08_47_36

Loading...

Leave a Reply

Your email address will not be published. Required fields are marked *