សង្ស័យ​ខ្យល់គ​ មន្ត្រី​គយ​ប្រចាំ​ច្រក​ព្រែក​ចាក​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​

​កំពត​៖​ មន្ត្រី​គយ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​ម្នាក់​ឈ្មោះ​ហេង​ ចាន់​ធី​ អាយុ​៤៨​ឆ្នាំ​ បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០១៥​ ។​

​មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​បានឱ្យ​ ដឹង​ថា​ មន្ត្រី​គយ​ដែល​បាន​ស្លាប់​ពេល​សម្រាក​ថ្ងៃ​ត្រង់​គឺ​មិន​ដែល​ឃើញ​មាន​អាកា​រៈ​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​ទេ​ ហើយ​ម៉ោង​ធ្វើការ​ក៏​មិន​ដែល​អាក់ខាន​ដែរ​។​

​មន្ត្រី​គយ​បន្ត​ទៀត​ថា​ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែមីនា​​ លោក​ហេង​ ចាន់​ធី​ ពេលធ្វើការ​ចប់​ក៏​ហូប​បាយ​ រួច​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​ក៏​ចូល​ទៅ​សម្រាក​ក្នុង​បន្ទប់​នៅ​ជាប់​គ្នា​ រហូត​ដល់​ម៉ោងជាង​២​រសៀល​ បាត់​មិនឃើញ​លោក​ហេង​ ចាន់​ធី​ ចេញ​មក​ធ្វើការ​ មន្ត្រី​គយ​ដូច​គ្នា​ក៏​ទូរស័ព្ទ​សួរ​ តែ​គ្មាន​អ្នក​លើក​ ក៏​នាំ​គ្នា​ទៅ​អើត​មើល​ក្នុង​បន្ទប់​ ទើប​ដឹង​ថា​បាន​ស្លាប់​បាត់​ទៅ​ហើយ​។​

​ទាក់ទង​នឹង​រឿង​មន្ត្រី​គយ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​នេះ​ដែរ​ នគរបាល​ស្រុក​កំពង់ត្រាច​សហការ​ជាមួយ​ប៉ូលិស​ឃុំ​ឫស្សីស្រុក​ខាងលិច​ និង​នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ និង​ធ្វើ​កោសល​វិ​ច្ច័​យ​។​
​ក្រោយ​ពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ថា​ មន្ត្រី​គយ​ឈ្មោះ​ហេង​ ចាន់​ធី​ នេះ​គឺ​មិនមែន​ស្លាប់​ដោយសារ​ការ​ធ្វើឃាត​ ឬ​ការ​ធ្វើ​អត្តឃាត​នោះ​ទេ​ គឺ​ស្លាប់​ដោយសារ​គាំងបេះដូង​ ឬ​និយាយ​តាម​បែប​បុរាណ​ថា​ ស្លាប់​ដោយ​ខ្យល់គ​។​

​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ស្រុក​កំពង់ត្រាច​ទៅ​កាន់​លំនៅ​ឋាន​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

9798079

Loading...

Leave a Reply

Your email address will not be published. Required fields are marked *