សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​គ្រោះ​អគ្គីភ័យ​ ឆេះផ្ទះ​អស់​​៣​ខ្នង​នៅ​សង្កាត់​ទន្លេ​បា​សាក់​

ភ្នំពេញ៖ ផ្ទះឈើលើថ្មក្រោមប្រក់ដំបូលសង្ក័សីលេខ៥៦A,B,C ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ខាងក្រោយក្រសួងប​រិស្ថាន ក្នុង​សង្កា​ត់ទន្លេ​បា​សា​ក់ ​ខណ្ឌចំការមនចំនួន៣ខ្នង ។ ត្រូវបានទទួលរងនូវគ្រោះអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង១​២និ​ង​៣​០​​​នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ខែតុលា២០១៥នេះ ។​ ​

តាមប្រភពពីកន្លែងន្លែងកើតហេតុ​ អោយដឹងថា ផ្ទះឈើលើថ្ម​ក្រោមប្រក់សង្ក័សី​​ទាំង៣ខ្នងនោះ ​គឺត្រូវ​អណ្តាតភ្លើងឆាប​ឆេះសន្ធោសន្ធៅចេញពី​ផ្នែ​ក​​ខាង​លើ​មុន ទើបឆ្លងរាលដាល​មកដល់ជាន់ក្រោម ធ្វើឲ្យប្រជាពលរដ្ឋ​នាំគ្នាជញ្ជូនរបស់របរបានមួយចំនួនតូច និងម៉ូតូបានអូសចេញពី​ក្នុងផ្ទះ​មិន​បណ្តាលឲ្យឆេះខូចខាតទេ ។

ហេតុការណ៍អគ្គីភ័យខាងលើនេះមានការវត្តមានរបស់លោក ជួនសុវណ្ណ ស្នងនគរបាលរាជធានីភ្នំពេញចុះទៅជួយ​អន្តរាគមន៍រួមជាមួយមន្រ្តីពាក់​ព័​ ន្ធមួយចំនួនផងដែរ ។ តាមការសន្និដ្ឋានជំហានដំបូង ករណីគ្រោះអគ្គីភ័យនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង បង្កជាអណ្តាតភ្លើងឆេះបែបនេះ​តែ​ម្តង​ ។ ក្នុងការជួយអន្តរាគមន៏សង្គ្រោះអគ្គីភ័យនេះ​ប្រើប្រា​ស់​រថ​ យន្តពន្លត់អគ្គីភ័យសរុប​២៨គ្រឿង​ ក្នុងនោះរថយន្តពន្លត់​អគ្គីភ័យរបស់​ស្នងការន​គ​រ​បាលរាជធានី​ ភ្នំពេញមានចំនួន២៤​គ្រឿង រថយន្តសា​បៀ​រកម្ពុជាចំនួន១គ្រឿងនិងរថយន្តរបស់កោះពេជ្រចំនួន៣គ្រឿង ​ទើបរលត់​អស់ទាំង​ស្រុ​ង​​នៅវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រថ្ងៃដដែលនោះ ៕

2015_10_09_07_15_44 2015_10_09_07_15_44_1 2015_10_09_07_15_44_2 2015_10_09_07_15_44_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *