សង្ស័យ​មាន​វិបត្តិ​ស្នេហា ​ចងកធ្វើអត្តឃាត​ខ្លួន​ឯង

ខេត្តកណ្តាល៖យុវជន​សង្ស័យ​មានវិបត្តិស្នេហាម្នាក់ ត្រូវបានគេប្រទះឃើញសាកសពសា្លប់ ដោយសាការចងកធ្វើអត្តឃាតខ្លួនឯងនិងខ្សែ​ជាប់​នៅមែ​ក​​ឈើ​​ ត្រង់​ចំណុច(អូរតាគាំ)ក្នុងភូមិដូនស ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ដែលមានទាំងបន្សល់ទុក​ក្រដាសមួយសន្លឹក ​មានសរ​សេរ​ឈ្មោះ​នារីដែ​ល​ខ្លួនខ្លួន​​ស្រ​ឡាញ់​ផងដែរ ​បង្កឱ្យមានការភា្ញក់ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងកម្លាំងសមត្ថកិច្ចអាជា្ញធរចុះទៅធ្វើការ ត្រួតពិនិត្យ​កា​ល​ពីវេលាម៉ោង៥និង៤០នាទីព្រឹក​ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៥នេះ ។

​ តាមប្រភពពីកន្លែងកើតហេតុរាយករណ៏ឱ្យដឹងថា យុវជនរងគ្រោះដែលគេប្រទះឃើញ​ សាកសពសា្លប់ដោយសាការចងកធ្វើអត្តឃាត​ខ្លួនឯង​នោះ​ ​ឈ្មោះព្រឿង រីន អាយុ​២៤​ឆ្នាំ មុខជាកសិករ មានស្រុកកំណើត​ភូមិវាល ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ យោងតាមការ ត្រួតពិនិត្យ​និ​ង​កោ​ស​ល្យវិច្ច័យរបស់សមត្ថកិច្ចឱ្យដឹងថា យុវជនរងគ្រោះរូបនោះ ពឹត្តជាសា្លប់ដោយសាតែការ( ចងកធ្វើអត្តឃាតខ្លួនឯង)ប្រាកដមែន ថែមទាំង​នៅក្នុង​ហោប៉ាវ​ខោ​របស់​សាកសព​ ឃើញមាន​លិខិត​​បណ្ដាំ​មួយ​សន្លឹក​​​សរសេរ​ថា ​ក្រុម​គ្រួសារ​ឲ្យ​ខ្ញុំ​សុំ​ទោស​ផង (អរគុណ​ណាស់)អា​នាង​ពៅ ។ ក្នុងលិខិត​ក៏​មាន​គូរ​រូប​បេះដូង​ ​ហើយ​នៅ​ក្នុង​រូប​បេះដូងនោះ​​ មាន​សរសេរ​ពាក្យ​ថា(អូន​រី)ផងដែរ ។

ក្រោយបញ្ចប់ការត្រួតពិនិត្យ​និ​ង​ កោ​ស​ល្យវិច្ច័យ ​សាកសព​យុវជន​រង​គ្រោះឈ្មោះព្រឿង រីន អាយុ​២៤​ឆ្នាំនោះ ​ត្រូវបាន​សមត្ថកិច្ចប្រគល់​ឲ្យខងក្រុម​គ្រួ​សារ​សាច់ញាតិ ​​ទទួលនាំយកទៅ​ប្រារព្ធពិធីបុណ្យ តាមទំនៀមទំលប់ប្រពៃណីរបស់ខ្លួន ៕​

2015_09_28_08_31_24 2015_09_28_08_31_24_1 2015_09_28_08_31_24_2 2015_09_28_08_31_24_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *