សង្ស័យ​រំលោភ​យក​ដី​ភ្នំ​ខុសច្បាប់​ ធ្វើ​ជា​កម្មសិទ្ធិ​សម្រាប់​សាងសង់​សណ្ឋាគារ​

ខេត្តប៉ៃលិនៈ ​ ​សំណង់​រង់​ការ​ចោទប្រកាន់​ថា​ធ្វើ​សកម្មភាព​ចាក់​គ្រឹះ​សាងសង់​រំលោភ​យក​ដី​ភ្នំ​ធ្វើ​ជា​កម្មសិទ្ធិ​សម្រាប់​សាងសង់​សណ្ឋាគា​៧​ជាន់​គេ​សង្ស័យ​ធ្វើ​ឡើង​ខុសច្បាប់​នៅ​ចំណុច​ជើងភ្នំ​ព្រហ្ម​គី​រី​មរកត​ស្ថិត​ នៅ​ភូមិ​ផ្សារ​ព្រហ្ម​ ឃុំ​ ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ត្រូវ​គេ​មើលឃើញ​ថា​នៅ​តែ​ បន្តសកម្មភាព​សាងសង់​ជា​ដដែល​ទោះបី​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ នគរូបនីយកម្ម​សំណង់​និង​សូ​រិ​យោ​ដី​ខេត្ត​ប៉ៃលិន​ធ្លាប់​អះអាង​ថា​ជា​សំណង់​ខុសច្បាប់​ត្រូវ​បាន​លោក​អភិបាលខេត្ត​ប៉ៃលិន​បញ្ជា​ឱ្យ​បិទ​រួចរាល់​នោះ​ហើយ​។​

​សកម្មភាព​នៃ​ការ​សាងសង់​ សំ​ ណ​ង់​នៅ​ចំណុច​ខាងលើ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​គេ​ឃើញ​ថា​បាន​ធ្វើ​សកម្មភាព​យ៉ាង​ គគ្រឹក​គ្រេង​មិន​ខ្លាចញញើត​ច្បាប់ទម្លាប់​សូម​បី​បន្តិច​។​សកម្មភាព​ការ​បណ្តែតបណ្តោយ​បន្ត​ឱ្យ​មានការ​សាងសង់​បែប​ នេះ​ត្រូវ​គេ​មើលឃើញ​ថា​មិន​ត្រឹម​ធ្វើ​ឡើង​ខុស​ ច្បាប់​តែ​ប៉ុណ្ណោះ​ទេ​ គឺ​អាច​បង្ក​ឱ្យ​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ដែល​ងាយ​និង​រង់​ការ​បាក់​ស្រុត​ដី​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះ​ផង​ដែរ​។​ពាក់ព័ន្ធ​និង​ការ​ណី​នេះ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​លើក​ឡើង​និង​រិះគន់​ថា​តើ​អាជ្ញាធរ​ ខេត្ត​ប៉ៃលិន​ ដែល​ដឹកនាំ​ដោយ​ អភិបាលខេត្ត​ លោក​ កើត​ សុទ្ធា​ អនុវត្ត​ច្បាប់​យ៉ាងដូចម្តេច​ រឺ​មួយ​មាន​អ្វី​អាថ៌​កំបាំង​នៅ​ ខាងក្រោយ​នៃ​ការ​សាងសង់​ សំណង់​អាគារ​នេះ​ទើប​មិន​វិធានការ​ ទប់ស្កាត់​។​

​ជុំវិញ​ការ​សាង់​សំណង់​នៅ​ចំណុច​ដី​ភ្នំ​ព្រហ្ម​គី​រី​មរកត​ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់​ ទំនង​ អភិបាលខេត្ត​ប៉ៃលិន​ លោក​ កើត​ សុទ្ធា​ តាម​ទូរស័ព្ទ​ នៅ​រសៀល​ថ្ងៃ​១៦​ ខែកុម្ភៈ​ ឱ្យ​ជួយ​ បំភ្លឺ​ករណី​នេះ​ ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​គេ​លើក​ឆ្លើយ​ថា​ម្ចាស់​ទូរស័ព្ទ​មិន​នៅ​នោះ​ទេ​ ។​

​លោក​ ហុ​ក​ សុផល​ ប្រធាន​មន្ទីរ​រៀបចំ​ដែន​ នគរូបនីយកម្ម​សំណង់​ និង​ សូ​រិ​យោ​ដី​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​សំណង់​ខាងលើ​គឺ​ធ្វើ​ឡើង​ខុសច្បាប់​ ខាង​លោក​ មិន​បាន​ចេញ​ច្បាប់​អនុញ្ញាត​សាងសង់​នោះ​ទេ​ហើយ​កន្លង​មក​លោក​អភិបាលខេត្ត​ក៏​ធ្លាប់​បញ្ជា​ទៅ​ ឱ្យ​អភិបាលស្រុក​សាលា​ក្រៅ​ ចុះ​ទៅ​ធ្វើការ​ទប់ស្កាត់​ ប៉ុន្តែ​បើសិន​នៅ​មាន​សកម្មភាព​សាង​ សង់​បន្ត​ទៀត​ លោក​ចាត់​កូនចៅ​ទៅ​មើល​ម្តងទៀត​។​

​លោក​ សំ​ សា​រ៉េ​ត​ អភិបាលស្រុក​សាលា​ក្រៅ​ ប្រាប់​ឱ្យ​ដឹង​ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​ ១៦​ ខែកុម្ភៈ​ នេះ​ថា​ ៖​ សំណង់​នោះ​គេ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់​ លោក​មិន​បានឃើញ​លិខិត​ របស់​អភិបាលខេត្ត​ឱ្យ​ផ្អាក​ការ​សាងសង់​នោះ​ឡើយ​ ។​លោក​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​ការ​សាងសង់​នោះ​មិនមែន​រំលោភ​យក​ដី​ភ្នំ​ខុសច្បាប់​នោះ​ទេ​ គ្រាន់តែ​ធ្វើការ​សាង់សង់​ដី​ ជំ​រ៉ា​ក់​ភ្នំ​ ប៉ុណ្ណោះ​។​ការ​សាង់សង់​នោះ​ក៏​ជា​ការ​ជួយ​អភិវឌ្ឍន៍​ទឹកដី​ខេត្ត​ប៉ៃលិន​នោះ​ផង​ដែរ​។​

​ជុំវិញ​នៃ​ការ​ឆ្លើយឆ្លង​ផ្ទុយ​គ្នា​របស់​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ នគរូបនីយកម្ម​សំណង់​ និង​ សូ​រិ​យោ​ដី​ខេត្ត​និង​ លោក​អភិបាលស្រុក​សាលា​ក្រៅ​ បែប​នេះ​ គេ​មិនដឹង​ថា​នីតិវិធី​កិច្ច​ការងារ​ បែបបទ​រដ្ឋបាល​ទៅ​លើ​ផ្នែក​ដីធ្លី​និង​សំណង់​នៅ​ក្នុងស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​គេ​អនុវត្ត​របៀប​យ៉ាងណា​នោះ​ទេ​រឺ​មួយ​គេ​សង្ស័យ​ថា​ការ​សាង់សង​សំណង់​មួយ​នេះ​វា​ប៉ះពាល់​ផលប្រយោជន៍​មិន​ស្មើគ្នា​។​ប៉ុ​ន្ទែ​មន្ត្រី​សូ​រិ​យោ​ដី​ស្រុក​សាលា​ក្រៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ ដី​នោះ​ មាន​ប័ណ្ណ​ កម្មសិទ្ធិ​ដែល​ក្រុមហ៊ុន​គេ​ទិញ​ពី​ម្ចាស់​ ហើយ​ច្បាប់​សាងសង់​គេ​រត់​តាម​រយៈ​ ការិយាល័យ​ សំណង់​ប្រហែល​មិន​បាន​រាយការណ៍​លោក​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​ដឹង​ហើយ​ច្បាប់​ គេ​កំពុង​តែ​រត់​នៅ​ខាងលើ​ពីព្រោះ​អ្នក​រត់ការ​ធ្វើការ​នៅ​រដ្ឋសភា​។​

​ពាក់ព័ន្ធ​និង​ការ​សាង់​សំណង់​រង់​ការ​ចោទប្រកាន់​រំលោភ​យក​ដី​ភ្នំ​ខុសច្បាប់​នៅ​ចំណុច​ ខាងលើ​ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោ​ អ៊ុ​ក​ ទូច​ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ ខេត្ត​ប៉ៃលិន​ឱ្យ​ជួយ​បំភ្លឺ​បញ្ហា​នេះ​ប៉ុន្តែ​ទូរស័ព្ទ​មាន​អ្នក​លើក​ឆ្លើយ​ថា​ច្រឡំ​លេខ​ទៅ​វិញ​ ៕

ukk1 (2)
ukk1 (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *