សញ្ញា នៃ​ការស្ទះ​សរសៃឈាម​ក្នុង​សួត​

ការស្ទះ​សរសៃឈាម​ក្នុង​សួត គឺ​កើតមាន​នៅពេល​ដែល​សរសៃឈាម​សួត​មួយ ឬ​ច្រើន នៅក្នុង​សួត​របស់​អ្នក បាន​ស្ទះ​ដោយ​ដុំ​ឈាម​កក​។ ក្នុង​ករណី​ជា​ច្រើន ការស្ទះ​សរសៃឈាម​សួត ត្រូវ​បាន​បង្កឡើង​ដោយ​ការ មាន​កំណក​ឈាម ដែល​បាន​ធ្វើដំណើរ​ទៅកាន់​សួត ពី​ជើង ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។ ការស្ទះ​សរសៃឈាម​សួត អាច​ជា​ការ​គម្រាមកំហែង​ដល់​អាយុជីវិត ប៉ុន្តែ ការព្យាបាល​បាន​ឆាប់រហ័ស អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​បាន​។ រោគសញ្ញា​ទូទៅ អាច​រួមមាន​ដូចជា ៖
•​ ​ដកដង្ហើម បាន​ខ្លីៗ ៖ រោគសញ្ញា​នេះ ជាធម្មតា លេចឡើង​ភ្លាម និង​តែងតែ​កាន់តែ​អាក្រក់ ដោយ​ការធ្វើ​សកម្មភាព​រាង​កា​យ​ខ្លាំងពេក​។​
•​ ​ការ​ឈឺទ្រូង ៖ អ្នក​អាច​មាន​អារម្មណ៍​ថា ដូចជា​អ្នក​កំពុង​មាន​ជំងឺ​គាំងបេះដូង​។ ការឈឺ​នេះ អាច​កាន់តែ​អាក្រក់​យ៉ាងខ្លាំង នៅពេល​ដែល​អ្នក​ដកដង្ហើម​ជ្រៅ ក្អក ញ៉ាំ​អាហារ ឬ​ពត់​ខ្លួន​។ ការឈឺចាប់​នេះ នឹង​កាន់តែ​អាក្រក់ នៅពេល​ធ្វើ​សកម្មភាព ប៉ុន្តែ នឹង​មិន​បាត់​ទៅ​វិញ នៅពេល​ដែល​អ្នក​សម្រាក​នោះទេ​។​
•​ ​ក្អក ៖ ការ​ក្អក មាន​ឈាម​មក​ជាមួយ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *