សញ្ញា ៨ យ៉ាង​បញ្ជាក់​ថា​ស្វាមី​យើងជា​មនុស្ស​គ្មាន​បាន​ការ

ស្ត្រី​រូប​ណា​ក៏​ប្រាថ្នា​ចង់បាន​ស្វាមី​ជា​មនុស្ស​ពូកែ មិន​ល្អ​អត់​ខ្ចោះ​ពេក​ក៏​បាន​ដែរ។ តែបើ​មាន​លេច​ចេញ​សញ្ញា ៨ យ៉ាង​ខាង​ក្រោម​នេះ អាច​បញ្ជាក់​ថា​ស្វាមី​អ្នក​ជា​មនុស្ស​គ្មាន​បាន​ការ​ទាល់តែ​សោះ៖

១.មនុស្ស​ប្រុស​ដែល​ចូលចិត្ត​សន្យា​គ្រប់​រឿងរ៉ាវ តែ​ធាតុ​ពិត​គេ​មិន​ធ្លាប់​បំពេញ​តាម​សម្ដី​ខ្លួន​ បាន​​តែ​សន្យា​រហូត​ធ្វើឲ្យ​បាត់បង់​ការ​ជឿ​ទុក​ចិត្ត​។

២.មិន​ដែល​អើពើ​ជាមួយ​ភរិយា បើ​ទោះ​ជា​ថ្ងៃ​ឈប់​សម្រាក ឬ​ថ្ងៃ​បុណ្យ​ទៀន​អ្វី​ក៏​ដោយ។

៣.តែង​ធ្វើ​ខ្លួន​ឲ្យ​សង្ស័យ លួច​មាន​ស្រី​ខាង​ក្រៅ​ផ្ទះ​ជា​ញឹកញាប់។

៤.គ្មាន​ការ​កោតសរសើរ​ពេល​យើង​ធ្វើ​អ្វី​មួយ​បាន​ជោគជ័យ។

៥.ចូលចិត្ត​ធ្វើ​ពុត​មិន​ដឹង​មិន​ឮ​គ្រប់​រឿងរ៉ាវ ដោយ​មិន​ចេះ​ទទួល​ស្គាល់​កំហុស។

៦.ចូលចិត្ត​គិត​​សូម្បី​តែ​បញ្ជី​លុយ​ដែល​គេ​បាន​ឲ្យ​មក​យើង ហើយ​គេ​ក៏​ជា​ប្រភេទ​មនុស្ស​ប្រុស​ម៉ៅ​ស្វិត​ចាំ​លើក​យក​គុណសម្បត្តិ។

៧.ហាន​ស្ដីបន្ទោស​នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​យើង ដោយ​មិន​ទុក​មុខ​ឲ្យ​ឪពុក​ម្ដាយ​យើង។

៨.ដាក់​វិន័យ​តឹង​រឹង​ចំពោះ​ប្រពន្ធ ធ្វើ​ដូច​គ្នា​ជា​អ្នក​ទោស និង​ព្យាយាម​បង្ខំ​​ឲ្យ​ធ្វើ​កិច្ចការ​ដែល​យើង​មិន​ចង់​ធ្វើ៕

Loading...