សត្វជ្រូកជាង២០០ក្បាល ដែលនាំចូលខុសច្បាប់ មន្រ្តីជំនាញពិនិត្យឃើញលើជ្រូក មានផ្ទុកមេរោគប៉េះជ្រូកអាហ្វ្រិក បានសម្រេចដុតកម្ទេច នៅតាកែវ

តាកែវ ៖ នាថ្ងៃទី១ខែមេសាឆ្នាំ២០២១ សត្វជ្រូកជាង២០០ក្បាល ដែលនាំចូលខុសច្បាប់ គ្រាដែលមន្រ្តីជំនាញពិនិត្យឃើញលើជ្រូក មានផ្ទុកមេរោគប៉េះជ្រូកអាហ្វ្រិក ដែលបានបង្ក្រាបកាលពីពេលកន្លងទៅ នៅព្រំដែនខេត្តស្ទឹងត្រែងនោះ ក្រសួងកសិកម្មបានសម្រេចដុតកម្ទេច និងកប់ចោលសត្វជ្រូកជាង២០០ក្បាល នៅស្រុកបាទីខេត្តតាកែវ ។

ការដុតកម្ទេចចោលជ្រូកជាង២០០ក្បាលនេះ គឺមានផ្ទុកមេរោគប៉េះជ្រូកអាហ្វ្រិក ដែល ឈ្មួញលួចនាំចូលខុសច្បាប់ ដែលបានបង្ក្រាបកាលពីពេលកន្លងទៅ នៅព្រំដែនខេត្តស្ទឹងត្រែង ។

មន្ត្រីជំនាញនៃក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធបានចាប់រថយន្តដឹកជ្រូក មួយគ្រឿងក្នុងចំណោមរថយន្តដឹកជ្រូក ចំនួន៣គ្រឿង កាលពីយប់ថ្ងៃទី២៣មីនាឆ្នាំ២០២១ នៅក្នុងក្រុងស្ទឹងត្រែង។ ដោយសារតែឈ្មួញលួច នាំជ្រូកទាំងនោះ គ្មានច្បាប់អនុញាតនិងមិនបានគោរពទៅតាម វិធានការរបស់ពេទ្យសត្វ ខណៈដែលជ្រូកនៅប្រទេសជិតខាង កំពុងកើត ជំងឺប៉េះជ្រូកអាហ្វ្រិក ៕

Loading...