សត្វប្រមាត្រូវគេកត់សម្គាល់ឃើញថាមិនសូវមានវត្តមាននៅកម្ពុជានោះកាន់តែហិនហោចទៅៗដោយសារស្នាដៃព្រាន

ប្រមា គឺជាសត្វមួយប្រភេទ ដែលកម្ពុជា អាចនឹងចាត់បញ្ចូលទៅជា​ប្រភេទសត្វកម្រ ហើយនៅគ្រាបច្ចុប្បន្ននេះ សត្វប្រភេទនេះ ត្រូវគេកត់សម្គាល់ឃើញថា មិនសូវមានវត្តមាននៅកម្ពុជា ទៀតនោះទេ និងមានចំនួនថយចុះជានិច្ច ។​

ការឈានទៅរកការបាត់បង់ពូជ ប្រភេទសត្វប្រមានេះ គេបានដឹងថា គឺបណ្តាលមកពីព្រានព្រៃ បានលបលួចបរបាញ់​និង ការដាក់អន្ទាក់ ចាប់យកមកលក់នៅលើទីផ្សារ ដែលធ្វើឱ្យឈ្មួញកណ្តាល ទិញ និងលក់បាននៅក្នុងតម្លៃខ្ពស់ ចំណេញកប់ក្តោង ។​

សាច់សត្វប្រមា ត្រូវគេនិយាយថា មិនសូវមានតម្លៃខ្ពស់ប៉ុន្មានទេ តែក្រពះរបស់វាត្រូវគេលក់នៅក្នុងតម្លៃយ៉ាងខ្ពស់ ព្រោះត្បិតវាជាឱសថដ៏សក្តិសិទ្ធិ សំរាប់ព្យាបាលរោគគ្រប់មុខរបស់ស្ត្រី ដូចជាទាស់រីងរៃមិនដឹងមុខ ក្រោយឆ្លងទន្លេ​(សម្រាលកូន) ហើយនោះ ។​

កត្តាទាំងនេះហើយ ទើបញ៉ាំងឱ្យក្រុមព្រានព្រៃ ចេះតែស្វែងរកការបរបាញ់ ដើម្បីចាប់វះយកក្រពះរបស់វា មកលក់បន្តពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់ នៅក្នុងតម្លៃយ៉ាងថ្លៃ ឯសត្វប្រមា ក៏ចេះតែវិនាសទៅៗ​ឥតឈប់ឈរនោះដែរ ។​

ឯ ទស្សនៈពលរដ្ឋមួយភាគ ពិសេស ប្រជាកសិករ បានចាត់ទុកសត្វប្រមា គឺជាសត្វចង្រៃ បន្ទាប់ពីសត្វកណ្តុរ ព្រោះតែវាបានបំផ្លាញផលដំណាំកសិកម្មរបស់ពួកគាត់ ៕

 

Loading...