សត្វអណ្តើក និងសត្វពស់ជិត១តោនបម្រុងហោះចូលស្រុកយួន ត្រូវគយចាប់បាន

ខេត្តកណ្តាល៖ សត្វអណ្តើក និងសត្វពស់ទម្ងន់សរុមជិត១តោន ដែលបម្រុងឆ្លងដែនចូលស្រុកយួន នោះត្រូវគយចាប់បានកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដែលករណីនេះ គេសង្ស័យថា ឈ្មួញមិនឲ្យប្រយោជន៍ម្ចាស់ទឹក ម្ចាស់ដីនោះទីនោះ ទើបមានការបង្ក្រាបយ៉ាងដូច្នេះ ។

ប្រធានក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើបានឲ្យដឹងថា សត្វព្រៃដែលបង្ក្រាបបានសរុបជិត១តោន ក្នុងនោះមាន សត្វអណ្តើក៣៦៤គីឡូក្រាម ជាប្រភេទអណ្តើកភ្នំ ពស់ថ្លាន់១៦គីឡូក្រាម និងពស់សង់សឿ៤៣៣គីឡូក្រាម ។ ប្រភពបន្ដថា សត្វពស់ទាំងអស់យកទៅព្រលែងនៅកន្លែងអភិរក្សសត្វព្រៃភ្នំតាម៉ៅ ចំណែកអណ្តើកត្រូវទៅលែងនៅក្រុងកំពង់សោម ប៉ុន្តែត្រូវថែរក្សាសត្វទាំងនេះមានកម្លាំងសិន ។

ទោះយ៉ាងណា ករណីនេះ គេមិនឃើញបង្ក្រាប ឬចាប់ខ្លួនឈ្មួញនាំសត្វព្រៃខុសច្បាប់នេះឡើយ ៕

sw

4

3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *