សន្តិសុខក្រុមហ៊ុន អានកូ យកកាំភ្លើងភ្ជង់អ្នកបើករថយន្តលោកមេធាវី ណាចទ្រី

ភ្នំពេញ ៖ នៅវេលាម៉ោង០៣និង៤០នាទី នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ មានករណីមួយបង្ករការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌ៧មករា រវាងសន្តិសុខរបស់ក្រុមហ៊ុន អានកូ អាហរ័ណ នីហរ័ណ បានលើកកាំភ្លើងភ្ជុងអ្នកបើករថយន្តរបស់លោកមេធាវី ណាចទ្រីដែលមានទីតាំង ក្បែរនិងអាគារតុលាការដំបូងរាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

អ្នកបើកបររថយន្តរបស់ លោក មេធាវី ណាចទ្រី បានប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបខ្លួនបាន បើករថយន្ត ម៉ាកលុចស៊ីស៥៧០s ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ ២AA-៨៣៩៩ គោលបំណងមកចតនៅលើចិញ្ចើមផ្លូវ តែមានអ្នកប៉ះកង់ម្នាក់នៅមុខនិងក្រុមហ៊ុន អានកូ អាហរ័ណ នីហរ័ណ បានថា មិនហេតុអីបានមកចតនៅទីនេះ ទៅវិញ រួចអ្នកបើករថយន្តអោយលោកមេធាវី បានឆ្លើយថា គេគ្រប់គ្នាចតបានហេតុអី មកដេញតែរូបគាត់មួយ។ បន្ទាប់មកក៏បាន ជជែកគ្នាខ្លាំងៗ រួចសន្តិសុខរបស់ក្រុមហ៊ុន អានកូ អាហរ័ណ នីហរ័ណ បានចេញមក ហើយកាន់កាំភ្លើងមកផងដែរ។

ចំណែកសន្តិសុខរបស់ក្រុមហ៊ុន អានកូ បានប្រាប់អោយដឹងផងដែរ គឺរូបគេមិនបានយកកាំភ្លើងមកភ្ជង់លើឡើង អ្នកបើករថយន្តរបស់លោកមេធាវី ដូចមិយាយនោះទេ គឺខ្លួនបានយកកាំភ្លើងមកផ្ញើអ្នក ប៉ះកង់តែប៉ុណ្ណោះ។

បច្ចុប្បន្ន អ្នកបើករថយន្តរបស់លោកមេធាវីមិនទាន់សម្រេចថា ដាក់ពាក្យបណ្ដឹងឬយ៉ាងណានោះទេ ចាំអ្នកលោកមេធាវីជាអ្នកសម្រេច៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *